ព្រះត្រៃបិដក ភាគ ៦៤

រម្ងាប់​ ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរ​ដល់​ការ​កើត​ទៀត​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ។ បុគ្គល​នោះ​ បាន​លាង​ កំចាត់​បង់​ កំចាត់​ដាច់​ស្រឡះ​ កំចាត់​ដោយ​មិន​សល់​ លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើត​មាន​ នូវ​ទិដ្ឋិ​ទាំងអស់​ក្នុង​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​ បាន​លាង​នូវ​ទិដ្ឋិ​ទាំងអស់​ ក្នុង​លោក​នេះ​ហើយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​មាន​កិលេស​ជា​គ្រឿង​អែបនែប​ រមែ​ងអើពើ​នូវ​វាទៈ​ ក្នុង​ធម៌​ទាំងឡាយ ជន​គប្បី​ពោល​នូវ​បុគ្គល​មិន​មានការ​អែបនែប​ ដោយ​កិលេស​ណា​ដូចម្តេច​បាន​ ព្រោះ​អត្ត​ទិដ្ឋិ​ (ការ​ឃើញថា មានខ្លួន​) និរ​ត្ត​ទិដ្ឋិ​ (ការ​ឃើញថា​ មិន​មានខ្លួន​) នៃ​បុគ្គល​នោះ​ មិន​មាន​ទេ​ បុគ្គល​នោះ​ បាន​លាង​នូវ​ទិដ្ឋិ​ទាំងអស់​ ក្នុង​លោក​នេះ​ហើយ។

ចប់​ ទុ​ដ្ឋ​ដ្ឋ​កសុ​ត្ត​និទ្ទេស​ ទី៣។

ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637349346757861797
ទៅកាន់ទំព័រ៖