ព្រះត្រៃបិដក ភាគ ៦៤
[១១១] ពាក្យថា សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមាន ដោយសាររូបដែលខ្លួនឃើញ សេចក្តីថា សេចក្តីស្អាត សេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញរបស់នរជន រមែងកើតមាន ឬនរជន ស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីបរិសុទ្ធិដ៏ប្រពៃរបស់នរជន រមែងកើតមានដោយសាររូប ដែលខ្លួនឃើញ។
[១១២] ពាក្យថា បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម គឺកាលដឹងចំពោះ ដឹងទួទៅ ដឹងវិសេស ដឹងច្បាស់ ចាក់ធ្លុះ ចំពោះ យ៉ាងនេះ រមែងយល់ ដឹង ថ្លឹងមើល ពិចារណាឃើញ យល់ច្បាស់ ធ្វើឲ្យបា្រកដថា ការឃើញនេះ ថ្លៃថ្លា លើសលុប ប្រសើរ ប្រសើរវិសេស ចម្បង ឧត្តម ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពាល កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម។
[១១៣] ពាក្យថា អ្នកឃើញរឿៗ នូវការបរិសុទ្ធិ រមែងជឿ (នូវការឃើញនោះ) ថាជាញាណ សេចក្តីថា បុគ្គលណា ឃើញនូវសេចក្តីបរិសុទ្ធិ បុគ្គលនោះឈ្មោះថា អ្នកឃើញរឿយៗនូវសេចក្តីបរិសុទ្ធិ។ ពាក្យថាជឿ (នូវការឃើញនោះ) ថាជាញាណ គឺជឿនូវការឃើញរូប ដោយចក្ខុវិញ្ញាណ ថាជាញាណ ជឿថាជាមគ្គ
ID: 637349347750647680
ទៅកាន់ទំព័រ៖