ព្រះត្រៃបិដក ភាគ ៦៤
ជឿថាជាផ្លូវ ជឿថាជាគ្រឿងដឹកនាំ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញរឿយៗ នូវសេចក្តីបរិសុទ្ធិ ជឿ (នូវការឃើញនោះ) ថាជាញាណ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
អាត្មាអញឃើញ (នូវរូប) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តីបរិសុទ្ធិដ៏ប្រពៃ របស់នរជន រមែងមាន ដោយសារ (រូប) ដែលខ្លួនឃើញ បុគ្គលពាលអ្នកឃើញរឿយៗ នូវការបរិសុទ្ធិ កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា (ការឃើញនេះ) ឧត្តម ហើយជឿ (នូវការឃើញនោះ) ថាជាញាណ។
[១១៤] បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមានដោយសាររូបដែលខ្លួនឃើញ ឬនរជននោះលះបង់ទុក្ខ គឺរួចចាកទុក្ខ ដោយសារញាណបាន នរជនអ្នកមានឧបធិក្កិលេសនោះ ឈ្មោះថាបរិសុទ្ធ ដោយផ្លូវដទៃ ព្រោះថា ទិដ្ឋិរមែងបា្រប់នូវបុគ្គល អ្នកពោលដូច្នោះនោះ។
[១១៥] ពាក្យថា បើសេចក្តីបរិសុទ្ធិរបស់នរជនកើតមាន ដោយសាររូបដែលខ្លួនឃើញ គឺសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញរបស់នរជន កើតមាន ឬនរជនស្អាត ស្អាតវិសេស បរិសុទ្ធ ផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) បើសេចក្តីបរិសុទ្ធិរបស់នរជន កើតមាន ដោយសាររូបដែលខ្លួនឃើញ។
ID: 637349348299938022
ទៅកាន់ទំព័រ៖