ព្រះត្រៃបិដក ភាគ ៦៤

 [១១៨​] ពាក្យ​ថា​ ព្រោះថា​ទិដ្ឋិ​រមែង​បា្រប់​នូវ​បុគ្គល​អ្នកពោល​ដូច្នោះ​នោះ​ សេចក្តី​ថា​ ទិដ្ឋិ​នោះ​ឯង​ រមែង​បា្រប់​បុគ្គល​នោះ​ដូច្នេះ​ថា​ បុគ្គល​នេះ​ ជា​មិច្ឆាទិដ្ឋិ​ មាន​សេចក្តី​យល់​ផ្ទុយ។ ពាក្យ​ថា​ ពោល​ដូច្នោះ​ គឺ​ពោល​ថ្លែង​ ពណ៌នា​ ពន្យល់​ ពោល​ប្រកាន់​ដោយ​ប្រការ​ដូច្នោះ​ គឺ​ពោល​ថ្លែង​ ពណ៌នា​ ពន្យល់​ ពោល​ប្រកាន់​ដោយ​ប្រការ​ដូច្នោះ​ថា​ លោក​ទៀង​ ពាក្យ​នេះ​ជា​ពាក្យពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ពោល​ថ្លែង​ ពណ៌នា​ ពន្យល់​ ពោល​ប្រកាន់​ ដោយ​ប្រការ​ដូច្នោះ​ថា​ លោក​មិន​ទៀង​ លោកមា​នទី​បំផុត​ លោក​មិន​មាន​ទីបំផុត​ ជីវៈ​នោះ​ សរីរៈ​នោះ​ ជីវៈ​ដទៃ​ សរីរៈ​ដទៃ​ សត្វ​ស្លាប់​ហើយ​កើត​ទៀត​ សត្វ​ស្លាប់​ហើយ​ មិនកើត​ទៀត​ សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន​ មិនកើត​ទៀត​ក៏​មាន​ សត្វ​ស្លាប់​ហើយ​ កើត​ទៀត​ក៏​មិនមែន​ មិនកើត​ទៀត​ក៏​មិនមែន​ ពាក្យ​នេះ​ជា​ពាក្យពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះថា​ ទិដ្ឋិ​រមែង​បា្រប់​នូវ​បុគ្គល​អ្នកពោល​ដូច្នោះ​នោះ។ ហេតុ​នោះ​ ព្រះ​មា​នព្រ​ភាគ​ត្រាស់​ថា​
បើ​សេចក្តី​បរិសុទ្ធិ​ របស់​នរជន​ កើតមាន​ ដោយសារ​រូប​ដែល​ខ្លួន​ឃើញ​ ឬនរជន​នោះ​ លះបង់​ទុក្ខ​ដោយ​ញាណ​បាន​ នរជន​អ្នកមាន​ឧប​ធិ​ក្កិ​លេស​នោះ​ រមែង​បរិសុទ្ធ​ ដោយ​ផ្លូវ​ដទៃ​ ព្រោះថា​ ទិដ្ឋិ​រមែង​បា្រប់​នូវ​បុគ្គល​អ្នកពោល​ដូច្នោះ​នោះ។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637349358636755546
ទៅកាន់ទំព័រ៖