ព្រះត្រៃបិដក ភាគ ៦៤

[១១៩​] ព្រាហ្មណ៍​ មិន​ពោល​នូវ​សេច​ក្តី​បរិ​សុ​ទ្ធិ​ ព្រោះ​ផ្លូវ​ដទៃ​ ព្រោះ​អារម្មណ៍​ដែល​ឃើញ​ ឬឮ​ ព្រោះ​សីល​ និង​វត្ត​ ឬព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ឡើយ​ ទាំង​ជា​អ្នក​មិន​ជាប់​នៅ​ក្នុង​បុណ្យ និង​បាប​ ជា​អ្នក​លះបង់​នូវ​អត្តា​ ជា​អ្នក​លែង​ធ្វើ​ក្នុង​លោក​នេះ។

 [១២០​] អធិប្បាយ​ពាក្យ​ថា​ ព្រាហ្មណ៍​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ផ្លូវ​ដទៃ​ ព្រោះ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឬឮ​ ព្រោះ​សីល​ និង​វត្ត​ ឬព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ឡើយ​ ត្រង់​ពាក្យ​ថា​ មិន​ គឺជា​ពាក្យ​បដិសេធ។ ពាក្យ​ថា​ ព្រាហ្មណ៍​ គឺ​បុគ្គល​ដែល​ឈ្មោះ​ថា​ ព្រាហ្មណ៍ ព្រោះ​បន្សាត់​បង់​នូវ​ធម៌​ ៧ គឺ​ ជា​អ្នក​បន្សាត់​បង់​សក្កា​យទិដ្ឋិ​ បន្សាត់​បង់​វិចិកិច្ឆា​ បន្សាត់​បង់​សីលព្វត​បរា​មា​សៈ​ បន្សាត់​បង់​រាគៈ​ បន្សាត់​បង់​ទោសៈ​ បន្សាត់​បង់​មោហៈ​ បន្សាត់​បង់​មា​នះ​។ លោក​បន្សាត់​បង់​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ជា​ធម៌​ប្រកប​ដោយ​សេចក្តី​សៅហ្មង​ព្រម​ មាន​កិរិយា​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ មានផល​ជា​ទុក្ខ​ ជា​បច្ច័យ​របស់​ជាតិ​ ជរា​ និង​មរណៈ​ តទៅទៀត។
(ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ម្នាល​សភិយៈ​) បុគ្គល​ណា​ដែល​បន្សាត់​ចោល​ នូវ​ធម៌​ដ៏​លាមក​ទាំងពួង​ ជា​អ្នកមាន​មន្ទិល​ទៅ​បា្រ​សហើយ​ មានចិត្ត​តម្កល់​មាំ​ដោយ​ប្រពៃ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637349359122131375
ទៅកាន់ទំព័រ៖