ព្រះត្រៃបិដក ភាគ ៦៤

មានចិត្ត​នឹងធឹង​ កន្លង​ហើយ​នូវ​សំសារ​ បុគ្គល​នោះ​ ឈ្មោះថា​ ជា​អ្នកមាន​កិច្ច​សម្រេច​អស់ហើយ​ ជា​អ្នក​មិន​អាស្រ័យ (ដោយ​តណ្ហា​ និង​ទិដ្ឋិ​) ជាតា​ទិ​បុគ្គល​ បុគ្គល​នោះ​ លោក​ហៅថា​ ព្រាហ្មណ៍។

 ពាក្យ​ថា​ ព្រាហ្មណ៍​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ផ្លូវ​ដទៃ​ គឺ​ព្រាហ្មណ៍​ មិន​ពោល​ មិន​ថ្លែង​ មិន​ពណ៌នា​ មិន​ពន្យល់​ មិន​ពោល​ប្រកាន់​នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ សេច​ក្តី​បរិ​សុ​ទ្ធិ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ដោយ​ផ្លូវ​មិន​បរិសុទ្ធិ​ដទៃ​ ដោយ​មិច្ឆា​បដិបទា​ ដោយ​គន្លង​មិនជា​ទី​ដឹកនាំ​ ក្រៅ​ចាក​សតិ​ប្ប​ដ្ឋាន​ ក្រៅ​ចា​កសម្ម​ប្ប​ធាន​ ក្រៅ​ចាក​ឥទ្ធិបាទ​ ក្រៅ​ចាក​ឥន្រ្ទិយ​ ក្រៅ​ចាក​ពលៈ​ ក្រៅ​ចា​កពោជ្ឈង្គៈ​ ក្រៅ​ចាក​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រាហ្មណ៍​ មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ផ្លូវ​ដទៃ។ ពាក្យ​ថា​ ព្រោះ​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឬឮ​ ព្រោះ​សីល​ និង​វ័ត​ ឬព្រោះ​អារម្មណ៍​ដែល​ប៉ះពាល់​ឡើយ​ សេចក្តី​ថា​ មាន​សមណព្រាហ្មណ៍​​ពួក​ខ្លះ​ ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយសារ​រូប​ដែល​ឃើញ​ សមណ​ព្រាហ្មណ៍​ទាំងនោះ​ ជឿ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ខ្លះ​ ថា​ជា​មង្គល​ ជឿ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ខ្លះ​ ថា​មិនមែន​ជាម​ង្គល។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637349359549062155
ទៅកាន់ទំព័រ៖