ព្រះត្រៃបិដក ភាគ ៦៤

 សមណ​ព្រា​ហ្ម​ណ៍​ទាំងឡាយ​ពួក​ខ្លះ​ ជឿ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ដូចម្តេច​ ថា​ជា​មង្គល។ សមណ​ព្រា​ហ្ម​ណ៍​ទាំងនោះ​ ក្រោក​ឡើង​អំពី​ព្រលឹម​ ឃើញ​នូវ​រូប​ទាំងឡាយ​ ដែល​សម្មត​ថា​ជាម​ង្គល​ដ៏​ក្រៃលែង គឺ​ឃើញ​សត្វ​ត្រចៀកកាំ​ ឃើញ​ដើម​ព្នៅ​ដែល​ដុះ​ដោយ​បុស្ស​នក្ខត្ត​ឫក្ស​ ឃើញ​ស្រ្តី​មានគភ៌​ ឃើញ​បុគ្គល​កំពុង​បញ្ជិះ​នាង​កុមារិកា​លើ​.ក ដើរទៅ​ ឃើញ​ក្អម​មាន​ទឹក​ពេញ​ ឃើញ​ត្រី​ឆ្ពឹន​ ឃើញ​សេះ​អាជានេយ្យ​ ឃើញ​រថ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​ ឃើញ​គោ​ឧស​ភ ឃើញ​មេគោ​ក្រហម​ ក៏​ប្រកាន់​ជឿ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ មាន​សភាព​យ៉ាងនេះ ថា​ជាម​ង្គល។
 សមណព្រាហ្មណ៍​ទាំងឡាយ​​ពួក​ខ្លះ​ ជឿ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ដូចម្តេច​ ថា​មិនមែន​ជាម​ង្គល។ សមណព្រាហ្មណ៍​ទាំងនោះ ឃើញ​គំនរចំបើង​ ឃើញ​ឆ្នាំង​ខ្លាញ់​ ឃើញ​ឆ្នាំង​ទទេ​ ឃើញ​ស្ត្រី​របាំ​ ឃើញ​ស្រមណ៍​អាក្រាត​ ឃើញ​លា​ ឃើញ​យាន​ដែល​ទឹម​ដោយ​លា​ ឃើញ​យាន​ដែល​ទឹម​ដោយ​សត្វពាហនៈ​ម្ខាង​ ឃើញ​មនុស្ស​ខ្វាក់​ ឃើញ​មនុស្ស​ក្ងែង​ ឃើញ​មនុស្ស​ខ្ចក​ ឃើញ​មនុស្ស​ខ្វិន​ ឃើញ​មនុស្ស​ជរា​ ឃើញ​មនុស្ស​ឈឺ​ ឃើញ​មនុស្ស​ស្លាប់​ ក៏​ប្រកាន់​ជឿ​នូវ​ការ​ឃើញ​រូប​ទាំងឡាយ​ មាន​សភាព​យ៉ាងនេះ​ ថា​មិនមែន​ជាម​ង្គល។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637349359925204959
ទៅកាន់ទំព័រ៖