ព្រះត្រៃបិដក ភាគ ៦៤
សមណព្រាហ្មណ៍ទាំងឡាយនេះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសាររូបដែលឃើញ សមណព្រាហ្មណ៍ទាំងនោះ តែងជឿថា សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ផុតស្រឡះ ផុតដោយជុំវិញ ដោយសាររូបដែលឃើញ។
មានសមណព្រាហ្មណ៍ពួកខ្លះ ប្រកាន់សេចក្តីបរិសុទ្ធិដោយសម្លេងដែលឮ សមណព្រាហ្មណ៍ទាំងនោះ ជឿនូវការឮសំឡេងទាំងឡាយខ្លះថា ជាមង្គល ជឿនូវការឮសំឡេងទាំងឡាយខ្លះ ថាមិនមែនជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ រមែងជឿនូវការឮសំឡេងទាំងឡាយដូចម្តេច ថាជាមង្គល។ សមណព្រាហ្មណ៍ទាំងឡាយនោះ ក្រោកឡើងអំពីព្រលឹម ឮសំឡេងទាំងឡាយ ដែលសម្មតថាជាមង្គលដ៏ក្រៃលែង ដូចឮថា ចំរើនក្តី កំពុងចំរើនក្តី ពេញក្តី សក្តី មិនមានសោកក្តី មានចិត្តល្អក្តី នក្ខត្តឫក្សល្អក្តី មង្គលល្អក្តី សិរីក្តី ចំរើនដោយសិរីក្តី ក៏ប្រកាន់ជឿនូវការឮសំឡេងទាំងឡាយ មានសភាពយ៉ាងនេះ ថាជាមង្គល។
សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះ ជឿនូវការឮសំឡេងទាំងឡាយដូចម្តេច ថាមិនមែនជាមង្គល។
ID: 637349360471682542
ទៅកាន់ទំព័រ៖