ព្រះត្រៃបិដក ភាគ ៦៤

សមណព្រាហ្មណ៍​ទាំងនោះ​ ឮពាក្យ​ថា​ មនុស្ស​ខ្វាក់​ក្តី​ ក្ងែង​ក្តី​ ខ្ចក​ក្តី​ខ្វិន​ក្តី​ ជរា​ក្តី​ ឈឺ​ក្តី​ ស្លាប់​ក្តី​ ដាច់​ក្តី​ បែក​ក្តី​ ឆេះ​ក្តី​ វិនាស​ក្តី​ មិន​មាន​ក្តី​ ក៏​ប្រកាន់​ជឿ​នូវ​ការ​ឮសំឡេង​ មាន​សភាព​យ៉ាងនេះ​ ថា​មិនមែន​ជាម​ង្គល។ សមណព្រាហ្មណ៍​ទាំង​នេះ​ អ្នក​ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​សម្លេង​ដែល​ឮ គឺ​សមណព្រាហ្មណ៍​ទាំងនោះ​ ជឿ​នូវ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ ស្អាត​ជុំវិញ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ព្រោះ​សម្លេង​ដែល​ឮ។
 មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ប្រកាន់​សេចក្តី​បរិសុទ្ធិ​ដោយ​សីល​ សមណព្រាហ្មណ៍​ទាំងនោះ​ តែង​ជឿ​ថា សេចក្តី​ស្អាត​ ស្អាត​វិសេស​ ស្អាត​ជុំវិញ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ដោយហេតុ​ត្រឹមតែ​សីល​ ត្រឹមតែ​ការ​សង្រួម​ ត្រឹមតែ​ការ​រវាំង​ ត្រឹមតែ​ការ​មិន​ប្រព្រឹត្តិ​កន្លង។ សមណ​មុ​ណ្ឌិ​កា​បុត្រ​ បាន​ពោល​យ៉ាងនេះ​ថា​ មា្នល​ជាងឈើ ខ្ញុំ​តែង​បញ្ញត្ត​នូវ​បុរស​បុគ្គល​ដែល​ប្រកបដោយ​ធម៌​ទាំងឡាយ​ ៤ យ៉ាង​ ថា​ជា​បុគ្គល​មាន​កុសល​បរិបូណ៌​ មាន​កុសល​ដ៏​ឧត្តម​ ជា​បុគ្គល​ដល់ហើយ​នូវ​ធម៌​ ដែលគេ​គប្បី​ដល់​ដ៏​ឧត្តម​ ជា​សមណៈ​មិន​មាន​បរាជ័យ។ ធម៌​ ៤ យ៉ាង​ តើ​ដូចម្តេច​ខ្លះ។ ម្នាល​ជាងឈើ​ បុរស​បុគ្គល​ក្នុង​លោក​នេះ​ មិន​ធ្វើ​នូវ​អំពើលាមក​ដោយ​កាយ​ ១ មិន​ពោល​នូវ​វាចា​ដ៏​លាមក​ ១
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637349360872203497
ទៅកាន់ទំព័រ៖