ព្រះត្រៃបិដក ភាគ ៦៤

មិន​ត្រិះរិះ​នូវ​សេចក្តី​ត្រិះរិះ​ដ៏​លាមក​ ១ មិន​ចិញ្ចឹមជីវិត​ដោយ​ការ​ចិញ្ចឹមជីវិត​ដ៏​លាមក​ ១ ម្នាល​ជាងឈើ​ ខ្ញុំ​តែង​បញ្ញត្ត​នូវ​បុរស​បុគ្គល​ ដែល​ប្រកបដោយ​ធម៌​ ៤ នេះ​ឯង​ ថា​ជា​បុគ្គល​មាន​កុសល​ដ៏​បរិបូណ៌​ មាន​កុសល​ដ៏​ឧត្តម​ ជា​បុគ្គល​ដល់ហើយ​នូវ​ធម៌​ ដែល​បុគ្គល​គប្បី​ដល់​ដ៏​ឧត្តម​ ជា​សមណៈ​ មិន​មាន​បរាជ័យ។ មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជា​អ្នក​ប្រកាន់​នូវ​សេចក្តី​បរិសុទ្ធិ​ដោយ​សីល​ សមណព្រាហ្មណ៍​ទាំងនោះ​ រមែង​ជឿ​សេចក្តី​ស្អាត​ ស្អាត​វិសេស​ ស្អាត​ជុំវិញ​ ការ​ផុត​ ផុត​ស្រឡះ​ ផុត​ដោយ​ជុំវិញ​ ដោយ​ហេតុ​ត្រឹមតែ​សីល​ ត្រឹមតែ​ការ​សង្រួម​ ត្រឹមតែ​ការ​រវាំង​ ត្រឹមតែ​ការ​មិន​ប្រព្រឹត្ត​កន្លង​ យ៉ាងនេះ​ឯង។
 មាន​សមណព្រាហ្មណ៍​ពួក​ខ្លះ​ ជា​អ្នក​ប្រកាន់​នូវ​សេចក្តី​បរិសុទ្ធិ​ដោយ​វត្ត​ សមណ​ព្រាហ្មណ៍​ទាំងនោះ​ ជា​អ្នក​ប្រព្រឹត្ត​វត្ត​ដំរី​ក៏​មាន​ ប្រព្រឹត្ត​វត្ត​សេះ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​គោ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ឆ្កែ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ក្អែក​ក៏​មាន​ ប្រព្រឹត្ត​វត្ត​របស់​វាសុទេព​ក៏​មាន​ ប្រព្រឹត្ត​វត្ត​របស់​ពលទេព​ក៏​មាន​ ប្រព្រឹត្ត​វត្ត​របស់​បុណ្ណ​ភទ្ទ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​របស់​មណិ​ភទ្ទ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ភ្លើង​ក៏​មាន​ ប្រព្រឹត្ត​វត្ត​នាគ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​គ្រុឌ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​យក្ខ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​អសុរ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​គន្ធព្វ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​មហារាជ​ក៏​មាន​ ប្រព្រឹត្ត​វត្ត​ព្រះ​ចន្រ្ទ​ក៏​មាន
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637349361284601075
ទៅកាន់ទំព័រ៖