ព្រះត្រៃបិដក ភាគ ៦៤

មានសតិ​ព្រោះ​ជា​អ្នក​ស្ទាត់​ក្នុង​សតិ​ មានសតិ​ព្រោះ​ជា​អ្នក​ថ្នឹក​ក្នុង​សតិ​ មានសតិ​ព្រោះ​ជា​អ្នក​មិន​ឃ្លៀងឃ្លាត​ចាក​សតិ​។ មានសតិ​ដោយហេតុ​ ៤ យ៉ាង​ផ្សេងទៀត​ គឺ​មានសតិ​ព្រោះ​ជា​អ្នកមាន​ស្មារតី​ មានសតិ​ព្រោះ​ជា​អ្នក​ស្ងប់​ មានសតិ​ព្រោះ​ជា​អ្នក​រម្ងាប់​ មានសតិ​ព្រោះ​ជា​អ្នក​ប្រកប​ដោយ​សប្បុ​រិ​សធម៌​។ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​ព្រះពុទ្ធ​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​ព្រះធម៌​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​ព្រះសង្ឃ​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ៗ ចំពោះ​សីល​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​ការ​លះ​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​គុណ​ធម៌​នៃ​ទេវតា​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​ខ្យល់​ដង្ហើម​ចេញចូល​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​មរ​ណៈ​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​កាយ​ មានសតិ​ព្រោះ​ការ​រលឹក​រឿយ​ ៗ ចំពោះ​ឧប​សមៈ​ គឺ​និព្វាន​។ កិរិយា​រលឹក​ រលឹក​រឿយ​ ៗ រលឹក​ចំពោះ​ ឈ្មោះថា​សតិ​ ភាព​នៃ​កិរិយា​រលឹក​ ភាព​នៃ​កិរិយា​ចាំទុក​ ភាព​នៃ​កិរិយា​មិន​ភ្លេច​ភ្លាំង​ ភាព​នៃ​កិរិយា​មិន​វង្វេង​ ឈ្មោះថា​សតិ​ សតិ​ន្ទ្រិ​យ សតិ​ពលៈ​ សម្មាសតិ​ សតិ​សម្ពោ​ជ្ឈង្គ​ ឯកាយនមគ្គ​ (ផ្លូវ​ជាទី​ប្រព្រឹត្តទៅ​នៃ​បុគ្គល​ម្នា​ក់​ឯង​) នេះ​លោក​ហៅ​ថា​ សតិ​។ បុគ្គល​ណា​ កៀកកើយ​ អែបនែប​ ចូល​ទៅ​ជិត​ ចូល​ផ្តេកផ្តិត​ មូល​មិត្រ​ បរិបូណ៌​ប្រកបដោយ​សតិ​នេះ​ បុគ្គល​នោះ​ លោក​ហៅថា​ អ្នក​មានស្មារតី​។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637349107162379912
ទៅកាន់ទំព័រ៖