ព្រះត្រៃបិដក ភាគ ៦៤

 [១២៩​] អធិប្បាយ​ពាក្យ​ថា​ ជន​សមា​ទា​ននូវវ​ត្ត​ទាំងឡាយ​ដោយខ្លួនឯង​ ត្រង់​ពាក្យ​ថា​ សមាទាន​ដោយខ្លួនឯង​ គឺ​កាន់​យក​ព្រមដោយ​ខ្លួនឯង។ ពាក្យ​ថា​វត្ត​ទាំងឡាយ​ សេចក្តី​ថា​ កាន់​យក​ កាន់​យក​ព្រម​ ប្រកាន់​ ប្រកាន់​ព្រម​ កួច​កាន់​យក​ បបោសអង្អែល​ ជាប់ចិត្ត​នូវ​វត្ត​ដំរី​ក្តី​ វត្ត​សេះ​ក្តី​ វត្ត​គោ​ក្តី​ វត្ត​ឆ្កែ​ក្តី​ វត្ត​ក្អែក​ក្តី​ វត្ត​វាសុទេព​ក្តី​ វត្ត​ពលទេព​ក្តី​ វត្ត​បុណ្ណ​ភទ្រ​ក្តី​ វត្ត​មណិ​ភទ្រ​ក្តី​ វត្ត​ភ្លើង​ក្តី​ វត្ត​នាគ​ក្តី​ វត្ត​គ្រុឌ​ក្តី​ វត្ត​យក្ខ​ក្តី​ វត្ត​អសុរ​ក្តី។បេ។ វត្ត​ទិស​ក្តី។ ពាក្យ​ថា​ ជន​ គឺ​សត្វ​ នរៈ។បេ។ សត្វ​មាន​ជាតិ​ជា​មនុស្ស​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​សមាទាន​នូវ​វត្ត​ទាំងឡាយ​ដោយខ្លួនឯង។
 [១៣០​] ពាក្យ​ថា​ ជា​អ្នក​ជាប់​ក្នុង​សញ្ញា​ រមែង​ទៅ​រក​វត្ថុ​ខ្ពស់​ទាប​ សេចក្តី​ថា​ ចេញ​អំពី​សាស្តា​ ទៅ​រក​សាស្តា​ ចេញ​អំពី​ធម៌​ដែល​សា​ស្តា​បា្រប់​ ទៅ​រក​ធម៌​ដែល​សា​ស្តា​បា្រប់​ អំពី​ពួក​ ទៅ​រក​ពួក​ អំពី​ទិដ្ឋិ​ ទៅ​រក​ទិដ្ឋិ​ អំពី​បដិបទា​ ទៅ​រក​បដិបទា​ អំពី​មគ្គ​ ទៅ​រកម​គ្គ។ ពាក្យ​ថា​ ជា​អ្នក​ជាប់​នៅក្នុង​សញ្ញា​ គឺ​ ចំពាក់​ ចំពាក់ឆ្វាក់​ ចំពាក់ចាក់ស្រែះ​ ថ្ពក់​ ទាក់ជាប់​មាំ​ហើយ​ ក្នុង​កាម​សញ្ញា​ ព្យាបាទ​សញ្ញា​ វិហឹសា​សញ្ញា​ ទិដ្ឋិ​សញ្ញា។ ភណ្ឌៈ​ដែល​ចំពាក់​ ចំពាក់ឆ្វាក់​ ចំពាក់ចាក់ស្រែះ​ ថ្ពក់​ ទាក់ជាប់​មាំ​ហើយ​ ឰដ៏​ចម្រឹង​ ជញ្ជាំង​ ឬដៃកែវ​ យ៉ាងណាមិញ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637349364344687865
ទៅកាន់ទំព័រ៖