ព្រះត្រៃបិដក ភាគ ៦៤

ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ នេះ​ទុក្ខ។ នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ។ នេះ​ជា​ការ​រលត់ទុក្ខ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ នេះ​ជា​បដិបទា​ ទៅកាន់​ការ​រលត់ទុក្ខ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ នេះ​ពួក​អាសវៈ។ នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ។ នេះ​ជា​ការ​រំលត់​អាសវៈ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ នេះ​បដិបទា​ទៅកាន់​ការ​រំលត់​អាស​សវៈ។ នេះ​ពួក​ធម៌​គួរ​ត្រាស់​ដឹង។ នេះ​ពួក​ធម៌​គួរ​កំណត់​ដឹង។ នេះ​ពួក​ធម៌​គួរ​លះបង់។ នេះ​ពួក​ធម៌​គួរ​ចំរើន។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ នេះ​ពួក​ធម៌​គួរ​ធ្វើឲ្យ​ជាក់ច្បាស់។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ គឺ​ហេតុ​ឲ្យ​កើត​ផង​ ឲ្យ​រលត់​ផង​ សេចក្តី​រីករាយ​ផង​ ទោស​ផង​ រលាស់​ចេញ​ផង​នៃផ​ស្សា​យតនៈ​ ៦។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ គឺ​ហេតុ​ឲ្យ​កើត​ផង​ ឲ្យ​រលត់​ផង​ សេចក្តី​រីករាយ​ផង​ ទោស​ផង​ រលាស់​ចេញ​ផង​ នៃ​ឧបាទានក្ខន្ធ​ ៥។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ គឺ​ហេតុ​ឲ្យ​កើត​ផង​ ឲ្យ​រលត់​ផង​ សេចក្តី​រីករាយ​ផង​ ទោស​ផង​ រលាស់​ចេញ​ផង​ នៃ​មហាភូត​ ៤។ ត្រាស់​ដឹង ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា វត្ថុ​ណាមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ វត្ថុ​ទាំងពួង​នោះ​ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឯអ្ន​កបា្រ​ជ្ញ​ត្រាស់​ដឹង​នូវ​ធម៌​ ដោយ​វេទ​ទាំងឡាយ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637349366076788831
ទៅកាន់ទំព័រ៖