ព្រះត្រៃបិដក ភាគ ៦៤

 [១៣២​] ពាក្យ​ថា​ មាន​បញ្ញា​ដូច​ផែនដី​ មិនទៅ​រក​វត្ថុ​ខ្ពស់ និង​ទាប​ គឺ​មិន​ចេញ​អំពី​សាស្តា​ ទៅ​រក​សាស្តា​ មិន​ចេញ​អំពី​ធម៌​ដែល​សាស្តា​ប្រាប់​ ទៅ​រក​ធម៌​ដែល​សាស្តា​បា្រប់​ មិន​ចេញ​អំពី​ពួក​ទៅ​រក​ពួក​ មិន​ចេញ​អំពី​ទិដ្ឋិ​ទៅ​រក​ទិដ្ឋិ​ មិន​ចេញ​អំពី​បដិបទា​ទៅ​រក​បដិបទា​ មិន​ចេញ​អំពី​មគ្គ​ ទៅ​រកម​គ្គ។ ពាក្យ​ថា​ មាន​បញ្ញា​ដូច​ផែនដី​ គឺ​មាន​បញ្ញា​ច្រើន​ មាន​បញ្ញា​ក្រាស់​ មាន​បញ្ញា​ស្រស់​ មាន​បញ្ញា​រហ័ស​ មាន​បញ្ញា​មុត​ មាន​បញ្ញា​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​កិលេស។ ប្រឹថពី​ ហៅថា​ផែនដី។ អ្នកប្រាជ្ញ​ប្រកប​ព្រម​ហើយ​ ដោយ​បញ្ញា​ដ៏​ទូលាយ​ លាត​ផ្សាយ​ស្មើ​ដោយ​ប្រឹថពី​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មាន​បញ្ញា​ដូច​ផែនដី​ មិនទៅ​រក​វត្ថុ​ខ្ពស់​ទាប។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ជន​សមាទាន​នូវ​វត្ត​ទាំងឡាយ​ដោយខ្លួនឯង​ ជា​អ្នក​ជាប់​នៅក្នុង​សញ្ញា តែង​ទៅ​រក​វត្ថុ​ខ្ពស់​ទាប​ ឯអ្នកប្រាជ្ញ​មាន​បញ្ញា​ដូច​ផែនដី​ ត្រាស់​ដឹង​នូវ​ធម៌​ដោយ​វេទ​ទាំងឡាយ​ មិនទៅ​រក​វត្ថុ​ខ្ពស់​ និង​ទាប​ទេ។
[១៣៣​] អ្នកប្រាជ្ញ​នោះ​ ជា​អ្នកមាន​សេនា​ទៅ​ប្រាស​ហើយ​ ក្នុង​ធម៌​ទាំងពួង​ទាំងឡាយ​ គឺ​អារម្មណ៍​ណាមួយ​ ដែល​លោក​ឃើញ​ហើយ​ក្តី​ ឮហើយ​ក្តី​ ប៉ះពាល់​ហើយ​ក្តី​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637349366492468090
ទៅកាន់ទំព័រ៖