ព្រះត្រៃបិដក ភាគ ៦៤
ការកំណត់គឺតណ្ហា អ្នកប្រាជ្ញនោះ បានលះបង់ហើយ ការកំណត់ គឺទិដ្ឋិ អ្នកប្រាជ្ញនោះ បានរលាស់ចោលហើយ ព្រោះលោកលះបង់នូវការកំណត់ គឺតណ្ហា ព្រោះលោករលាស់ចោលនូវការកំណត់ គឺទិដ្ឋិ ជនគប្បីកំណត់ដោយរាគៈដូចម្តេច គប្បីកំណត់ដោយទោសៈដូចម្តេច គប្បីកំណត់ដោយមោហៈដូចម្តេច គប្បីកំណត់ដោយមានះដូចម្តេច គប្បីកំណត់ដោយទិដ្ឋិដូចម្តេច គប្បីកំណត់ដោយឧទ្ធច្ចៈដូចម្តេច គប្បីកំណត់ដោយវិចិកិច្ឆា ដូចម្តេច គប្បីកំណត់ដោយអនុស័យទាំងឡាយ ដូចម្តេចបានថា លោកនៅត្រេកត្រអាលក្តី នៅប្រទូស្តក្តី នៅវង្វេងក្តី នៅជាប់ចំពាក់ក្តី នៅបបោសអង្អែលក្តី ដល់នូវការរាយមាយក្តី ដល់នូវការមិនដាច់ស្រេចក្តី ដល់នូវកម្លាំងក្តី។ អភិសង្ខារទាំងនោះ អ្នកប្រាជ្ញនោះ លះបង់ហើយ ព្រោះលោកលះអភិសង្ខារហើយ ជនគប្បីកំណត់នូវគតិទាំងឡាយថា លោកទៅកើតក្នុងនរកក្តី កើតក្នុងកំណើតតិរច្ឆានក្តី កើតក្នុងប្រេតវិស័យក្តី ជាមនុស្សក្តី ជាទេវតាក្តី ព្រហ្មមានរូបក្តី ព្រហ្មឥតរូបក្តី ព្រហ្មមានសញ្ញាក្តី ព្រហ្មឥតសញ្ញាក្តី ព្រហ្មមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនក្តី ដោយប្រការដូចម្តេចបាន។ មិនមានហេតុ
ID: 637349368240196471
ទៅកាន់ទំព័រ៖