ព្រះត្រៃបិដក ភាគ ៦៤

នេះ​ការកំណត់​គឺ​ទិដ្ឋិ។ ការកំណត់​គឺ​តណ្ហា​ ព្រះ​ខីណាស្រព​ទាំងនោះ​ បាន​លះបង់​ហើយ​ ការកំណត់​គឺ​ទិដ្ឋិ​ លោក​រលាស់ចោល​ហើយ​ ព្រះ​ខីណា​ស្រព​ទាំងឡាយ​ មិនកំណត់​ មិន​បណ្តុះ​ មិន​ឲ្យ​លូតលាស់​ មិន​បង្កើត​ មិន​បង្កើត​ចំពោះ​នូវ​ការកំណត់​គឺ​តណ្ហា​ ឬការកំណត់​គឺ​ទិដ្ឋិ​ ព្រោះ​ការកំណត់​គឺ​តណ្ហា​ លោក​លះបង់​ហើយ​ ព្រោះ​ការកំណត់​គឺ​ទិដ្ឋិ​ លោក​រលាស់ចោល​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិនកំណត់។ ពាក្យ​ថា​ មិន​ធ្វើឲ្យ​ជា​ប្រធាន​ បានខាង​ការ​ធ្វើឲ្យ​ជា​ប្រធាន​ ២ គឺ​ ការ​ធ្វើ​ឲ្យ​ជា​ប្រធាន​ គឺ​តណ្ហា​ ១ ការ​ធ្វើឲ្យ​ជា​ប្រធាន​ គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ តណ្ហា។បេ។ នេះ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ។ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ ព្រះ​ខីណា​ស្រព​ទាំងនោះ​ លះបង់​ហើយ​ ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​ លោក​រលាស់ចោល​ហើយ​ ព្រះ​ខីណាស្រព​ទាំងឡាយ​ រមែង​មិន​ធ្វើ​នូវ​តណ្ហា​ និង​ទិដ្ឋិ​ឲ្យ​ជា​ប្រធាន​ មិន​មាន​តណ្ហា​ ជា​ទង់​ជ័យ​ មិន​មាន​តណ្ហា​ជា​ទង់​សំគាល់​ មិន​មាន​តណ្ហា​ជា​អធិបតី​ មិន​មាន​ទិដ្ឋិ​ជា​ទង់ជ័យ​ មិន​មាន​ទិដ្ឋិ​ជា​ទង់​សំគាល់​ មិន​មាន​ទិដ្ឋិ​ជា​អធិបតី​ មិន​មាន​តណ្ហា​ និង​ទិដ្ឋិ​ចោមរោម​ ព្រោះ​ការ​ធ្វើ​ឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ លោក​លះបង់​ហើយ​ ព្រោះ​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ​ លោក​រលាស់ចោល​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិនកំណត់​ មិន​ធ្វើឲ្យ​ជា​ប្រធាន។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637349369158909734
ទៅកាន់ទំព័រ៖