ព្រះត្រៃបិដក ភាគ ៦៤

 [១៣៩​] ពាក្យ​ថា​ មាន​សេច​ក្តី​បរិ​សុ​ទ្ធិ​ជាទីបំផុត​ ក្នុង​បទ​ថា​ ព្រះ​ខីណាស្រព​ទាំង​នោះ​ មិន​ពោល​ថា​ ទិដ្ឋិ​មាន​សេចក្តី​បរិសុទ្ធិ​ជាទីបំផុត​ គឺ​ព្រះ​ខីណាស្រព​ទាំងឡាយ​ មិន​ពោល​ មិន​ថ្លែង​ មិន​ពណ៌នា​ មិន​សំដែង​ មិន​និយាយ​ នូវ​អកិរិយ​ទិដ្ឋិ​ នូវ​សស្ស​តវាទ​ថា​ មាន​សេចក្តី​បរិសុទ្ធិ​ជាទីបំផុត​ មាន​សេចក្តី​បរិសុទ្ធិ​ព្រោះ​សំសារ​ ព្រោះហេតុនោះ​ (ទ្រង់​ត្រាស់​ថា​) ព្រះ​ខីណាស្រព​ទាំងនោះ​ មិន​ពោល​ថា​ (ទិដ្ឋិ​) មាន​សេច​ក្តី​បរិ​សុ​ទ្ធិ​ ជាទីបំផុត។
 [១៤០​] អធិប្បាយ​ពាក្យ​ថា​ កាត់​គ្រឿង​ចង​ស្រែះ​ គឺ​សេចក្តី​ប្រកាន់​ ដែល​ចង​ស្រែះ​ហើយ​ ត្រង់​ពាក្យ​ថា​ គ្រឿង​ចង​ស្រែះ​ បាន​ដល់​ គ្រឿង​ចង​ស្រែះ​ ៤ គឺ​អភិជ្ឈា​កាយគន្ថៈ​(១) ១ ព្យាបាទ​កាយគន្ថៈ​ ១ សីលព្វត​បរាមាស​កាយគន្ថៈ​ ១ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ​(២) ១។ តម្រេក​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ឈ្មោះថា​ អភិជ្ឈា​កាយគន្ថៈ។ ការ​គំនុំ​ ការ​មិន​ពេញចិត្ត​ក្នុង​វាទៈ​របស់​បុគ្គល​ដទៃ​ ឈ្មោះថា​ ព្យាបាទ​កាយគន្ថៈ។
(១) កិលេស​ជា​គ្រឿង​ចង​នូវ​នាមកាយ ជា​គ្រឿង​បន្ត (នូវ​នាមកាយ​) ក្នុង​វដ្ត ដោយអំណាច​ចុតិ បដិសន្ធិ ហៅថា កាយ​គន្ថ។ (២) ការ​ចូលចិត្ត​ដែល​បដិសេធ​នូវ​ភាសិត​របស់​ព្រះ​សព្វញ្ញូ​ដោយ​អាការ​ថា​ លោក​ទៀង ពាក្យ​នេះ ជា​ពាក្យពិត ពាក្យ​ដទៃ ជា​មោឃៈ ហៅថា ឥទំ​សច្ចា​ភិ​និ​វេ​សៈ។ អដ្ឋកថា។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637349369719452053
ទៅកាន់ទំព័រ៖