ព្រះត្រៃបិដក ភាគ ៦៤
[១៤៣] អធិប្បាយពាក្យថា ព្រាហ្មណ៍ណា កន្លងហួសដែនហើយ ព្រាហ្មណ៍នោះ មិនមានការប្រកាន់មាំ ព្រោះដឹង ព្រោះឃើញទេ ត្រង់ពាក្យថា ដែន បានដល់ ដែន ៤។ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ព្រមទាំងកិលេស ដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ១។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏គ្រោតគ្រាត កាមរាគានុស័យ បដិឃានុស័យដ៏គ្រោតគ្រាត ព្រមទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ២។ កាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈដ៏ល្អិត កាមរាគានុស័យ បដិឃានុស័យដ៏ល្អិត ព្រមទាំងពួកកិលេស ដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ៣។ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ព្រមទាំងពួកកិលេសដែលតាំងនៅជាមួយគ្នានោះ នេះដែនទី ៤។ កាលណាបុគ្គលកន្លង កន្លងព្រម ប្រព្រឹត្តកន្លងដែនទាំង ៤ នេះ ដោយអរិយមគ្គទាំង ៤ ហើយ បុគ្គលនោះ លោកហៅថា អ្នកកន្លងហួសដែន។ ពាក្យថា ព្រាហ្មណ៍ សេចក្តីថា បុគ្គលឈ្មោះថាព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ ៧។បេ។ មិន
ID: 637349370860382251
ទៅកាន់ទំព័រ៖