ព្រះត្រៃបិដក ភាគ ៦៤
បរមដ្ឋកសុត្តនិទ្ទេស ទី៥
[១៤៦] (ព្រះមានព្រះភាគត្រាស់ថា) សត្វក្នុងលោក កាលត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង រមែងធ្វើនូវរបស់ណាឲ្យលើសលុប ក៏ពោលនូវរបស់ទាំងអស់ ដទៃ (អំពីរបស់ខ្លួន) នោះថា ថោកទាប ព្រោះហេតុនោះ សត្វមិនកន្លងវិវាទទាំងឡាយ បានទេ។
[១៤៧] ពាក្យថា កាលត្រាំក្នុងទិដិ្ឋទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង អធិប្បាយថា សមណព្រាហ្មណ៍ពួកខ្លះ ប្រកបដោយទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ។ ពួកអ្នកម្ចាស់ផ្ទះ តែងនៅក្នុងផ្ទះ ពួកអ្នកត្រូវអាបត្តិ តែងនៅក្នុងអាបត្តិទាំងឡាយ ឬពួកអ្នកមានកិលេស នៅក្នុងកិលេសទាំងឡាយ យ៉ាងណា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកប្រកបក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ រៀនយក កួចកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយថា នេះក្រៃលែង ជាកំពូល
ID: 637349372670149149
ទៅកាន់ទំព័រ៖