ព្រះត្រៃបិដក ភាគ ៦៤
ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួនៗ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ត្រាំក្នុងទិដ្ឋិទាំងឡាយ (របស់ខ្លួន) ថា ក្រៃលែង។
[១៤៨] អធិប្បាយពាក្យថា សត្វក្នុងលោក រមែងធ្វើនូវរបស់ណាឲ្យលើសលុប ត្រង់ពាក្យថា របស់ណា គឺរបស់ណាមួយ។ ពាក្យថា ធ្វើឲ្យលើសលុប គឺធ្វើឲ្យក្រៃលែង ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែង។ ធ្វើឲ្យលើសលុប ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែងថា សាស្តានេះ ជាសព្វញ្ញូ ធ្វើឲ្យលើសលុប ធ្វើឲ្យជាកំពូល ឲ្យប្រសើរ ឲ្យប្រសើរវិសេស ឲ្យជាប្រធាន ឲ្យឧត្តម ឲ្យប្រសើរក្រៃលែង ឲ្យកើត ឲ្យកើតចំពោះថា ធម៌នេះ លោកសំដែងល្អហើយ ពួកនេះប្រតិបត្តិល្អហើយ ទិដ្ឋិនេះល្អ បដិបទានេះ លោកបញ្ញត្តល្អហើយ មគ្គនេះជាទីស្រោចស្រង់សត្វ។ ពាក្យថា សត្វ គឺសត្វ នរជន។បេ។ សត្វកើតអំពីមនុស្ស។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វក្នុងលោក រមែងធ្វើនូវរបស់ណាឲ្យលើសលុប។
ID: 637349373060043786
ទៅកាន់ទំព័រ៖