ព្រះត្រៃបិដក ភាគ ៦៤

 [១៤៩​] ពាក្យ​ថា​ ពោល​នូវ​របស់​ទាំងអស់​ ដទៃ​ (អំពី​របស់​ខ្លួន​) នោះ​ថា​ ថោកទាប​ សេចក្តី​ថា​ បុគ្គល​លើ​កតំ​កើង​សាស្តា​ ធម៌​ដែល​សាស្តា​សំដែង​ គណៈ​ ទិដ្ឋិ​ បដិបទា​ មគ្គ​របស់​ខ្លួន​ ហើយ​បោះ​ លើក​បោះ​ បោះចោល​ នូវ​វាទៈ​ដទៃ​ទាំងអស់​ គឺ​ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ ពណ៌នា​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ ថ្លែង​យ៉ាងនេះ​ថា​ សាស្តា​នោះ​ មិនមែន​ជា​សព្វញ្ញូ​ទេ​ ធម៌​មិនមែន​សំដែង​ដោយ​ប្រពៃ​ទេ​ គណៈ​ប្រតិបត្តិ​មិន​ប្រពៃ​ទេ​ ទិដ្ឋិ​មិនល្អ​ទេ​ បដិបទា​មិនមែន​បញ្ញត្ត​ល្អ​ទេ​ មគ្គ​មិនមែន​ស្រោចស្រង់​សត្វ​ទេ​ សេចក្តី​ស្អាត​ ឬសេចក្តី​ស្អាត​វិសេស​ សេចក្តី​បរិសុទ្ធិ​ ការ​រួច​ រួច​វិសេស​ ឬរួច​ស្រឡះ​ មិន​មាន​ក្នុង​ធម៌​នុ៎ះ​ទេ​ ​ពួក​ជន​មិនមែន​ស្អាត​ ស្អាត​វិសេស​ បរិ​សុ​ទ្ធ​ រួច​ រួច​វិសេស​ ឬរួច​ស្រឡះ​ ព្រោះ​ធម៌​នោះ​ទេ​ បុគ្គល​នោះ​ ជា​អ្នក​ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ ជា​មនុស្ស​កំទេច​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ពោល​នូវ​របស់​ទាំងអស់​ដទៃ​ (អំពី​របស់​ខ្លួន​) នោះ​ថា​ ថោកទាប។
 [១៥០​] ពាក្យ​ថា​ ព្រោះហេតុនោះ​ សត្វ​មិន​កន្លង​វិវាទ​ទាំងឡាយ​បានទេ​ គឺ​ព្រោះ​ដំណើរ​នោះ​ ការណ៍​នោះ​ ហេតុ​នោះ​ បច្ច័យ​នោះ​ និទាន​នោះ​ សត្វ​មិន​កន្លង​ មិន​កន្លង​ផុត​ មិន​កន្លង​ហួស​ នូវ​ការ​ឈ្លោះ​ ព្រោះ​ទិដ្ឋិ​ទាំងឡាយ​ ការ​ជជែក​ ព្រោះ​ទិដ្ឋិ​ទាំងឡាយ​ សេចក្តី​ប្រកួត​ប្រកាន់​ ព្រោះ​ទិដ្ឋិ​ទាំងឡាយ​ ការទាស់ទែង​ ព្រោះ​ទិដ្ឋិ​ទាំងឡាយ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637349373534636975
ទៅកាន់ទំព័រ៖