ព្រះត្រៃបិដក ភាគ ៦៤
ពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជា ធ្វើការកោតក្រែងនូវគ្រូដែលប្រកបដោយទិដ្ឋិនោះ ហើយបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះហេតុតែគ្រូនោះ នេះឈ្មោះថា ទិដ្ឋធម្មិកានិសង្សនៃទិដ្ឋិ។
សម្បរាយិកានិសង្សនៃទិដ្ឋិ តើដូចម្តេច។ បុគ្គលជាអ្នកបា្រថ្នាផលក្នុងអនាគតថា ទិដ្ឋិនេះ គួរដើម្បីបានជានាគ ជាគ្រុឌ ជាយក្ស ជាអសុរ ជាគន្ធព្វ ជាមហារាជ ជាឥន្រ្ទ ជាព្រហ្ម ឬជាទេវតា ទិដ្ឋិនេះ គួរដើម្បីការស្អាត ស្អាតវិសេស បរិសុទ្ធិ រួច រួចវិសេស រួចស្រឡះ ពួកសត្វរមែងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះដោយទិដ្ឋិនេះ អាត្មាអញនឹងស្អាត ស្អាតវិសេស បរិសុទ្ធ រួច រួចវិសេស រួចស្រឡះ ដោយទិដ្ឋិនេះ។ នេះសម្បរាយិកានិសង្សនៃទិដ្ឋិ។ បុគ្គលឃើញអានិសង្ស ២ យ៉ាងនេះឯង នៃទិដ្ឋិរបស់ខ្លួន។
ID: 637349375568496121
ទៅកាន់ទំព័រ៖