ព្រះត្រៃបិដក ភាគ ៦៤

 បុ​គ្គ​លឃើញ​អានិសង្ស​ ២ យ៉ាង​ នៃ​ទិដ្ឋ​សុទ្ធិ​ផង​ ឃើញ​អានិសង្ស​ ២ យ៉ាង​ នៃ​សុត​សុទ្ធិ​ផង​ ឃើញ​អានិសង្ស​ ២ យ៉ាង​ នៃ​សីល​សុទ្ធិ​ផង​ ឃើញ​អានិសង្ស​ ២ យ៉ាង​ នៃ​វត្ត​សុទ្ធិ​ផង​ ឃើញ​អានិសង្ស​ ២ យ៉ាង​នៃ​មុត​សុទ្ធិ​ផង​ ដែល​ជា​ទិដ្ឋ​ធម្មិកា​និ​សង្ស​ និង​សម្បរាយិកា​និ​សង្ស។
 ទិដ្ឋ​ធម្មិកា​និ​សង្ស​នៃ​មុត​សុទ្ធិ​ តើ​ដូចម្តេច។ គ្រូ​ប្រកប​ក្នុង​ទិដ្ឋិ​ណា​ ​ពួក​សាវ័ក​ក៏​ប្រកប​ក្នុង​ទិដ្ឋិ​នោះ។បេ។ នេះ​ទិដ្ឋ​ធម្មិកា​និ​សង្ស​នៃ​មុត​សុទ្ធិ។
 សម្បរាយិកា​និ​សង្ស​នៃ​មុត​សុទ្ធិ​ តើ​ដូចម្តេច។ ទិដ្ឋិ​នេះ​ គួរ​ដើម្បី​បាន​ជានា​គ។បេ។ នេះ​សម្បរាយិកា​និ​សង្ស​នៃ​មុត​សុទ្ធិ។ បុគ្គល​ឃើញ​ មើល​ រមិលមើល​ សំឡឹង​មើល​ ពិចារណា​ឃើញ​នូវ​អានិសង្ស​ ២ យ៉ាង​នេះឯង​ នៃ​មុត​សុទ្ធិ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឃើញ​អានិសង្ស​ណា​ ចំពោះខ្លួន​ ក្នុង​អារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬក្នុង​សីល​ និង​វត្ត។
 [១៥៣​] ពាក្យ​ថា​ បុគ្គល​នោះ​ក៏​ប្រកាន់​អានិសង្ស​នោះ​ ក្នុង​ទិដ្ឋិ​នោះ​ ត្រង់​ពាក្យ​ថា​ នោះ​ គឺ​ទិដ្ឋិ​នោះ។ ពាក្យ​ថា​ ក្នុង​ទិដ្ឋិ​នោះ​ គឺ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ក្នុង​ការគួរ​របស់​ខ្លួន​ ក្នុង​សេចក្តី​ពេញចិត្ត​របស់​ខ្លួន​ ក្នុង​លទ្ធិ​របស់​ខ្លួន។ ពាក្យ​ថា​ ប្រកាន់​ គឺ​ប្រកាន់​ តំ​កើង​ កួច​កាន់​ ស្ទាបអង្អែល​ ប្រកាន់​ស្អិត​ថា​ នេះ​ក្រៃលែង​ ជាកំពូល​ ប្រសើរ​ ប្រសើរ​វិសេស​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637349376296872410
ទៅកាន់ទំព័រ៖