ព្រះត្រៃបិដក ភាគ ៦៤

ពាក្យ​ថា​ តែងឃើញ​សភាព​ដទៃ​ថា​ ថោកទាប​ គឺ​ឃើញ​ មើ​ល រមិល​មើល​ សំឡឹង​មើល​ ពិចារណា​ឃើញ​នូវ​គ្រូ​ដទៃ​ ធម៌​ដែល​គ្រូ​នោះ​សំដែង​ហើយ​ គណៈ​ ទដ្ឋិ​ បដិបទា​ មគ្គ​ ថា​ ថោកទាប​ ថោកទាប​ពេក​ ទន់ទាប​ លាមក​ អាក្រក់​ តិចតួច​ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អា​ស្រ័​យស​ភាព​ណា​ហើយ​ តែង​ឃើញ​សភាព​ដទៃ​ថា​ ថោកទាប។
 [១៥៨​] ពាក្យ​ថា​ ព្រោះហេតុនោះ​ ភិក្ខុ​មិន​ត្រូវ​អា​ស្រ័​យអារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬសីល​ និង​វត្ត​ឡើយ​ គឺ​ព្រោះ​ដំណើរ​នោះ​ ព្រោះ​ការណ៍​នោះ​ ព្រោះហេតុនោះ​ ព្រោះ​បច្ចយ័​នោះ​ ព្រោះ​និទាន​នោះ​ ភិក្ខុ​មិន​ត្រូវ​អា​ស្រ័​យ មិន​ត្រូវ​ប្រកាន់​ មិន​ត្រូ​វស្ទាបអង្អែល​ មិន​ត្រូវ​ចុះចិត្តស៊ប់​ នូវ​ទិ​ដ្ឋៈ​(១) ឬទិដ្ឋ​សុទ្ធិ​(២) សុតៈ​(៣) ឬសុត​សុទ្ធិ​(៤) មុ​តៈ​(៥) ​;ឬមុត​សុទ្ធិ​(៦) សីល ឬសីល​សុទ្ធិ វត្ត ឬវត្ត​សុទ្ធិ​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ហេតុ​នោះ​ ភិក្ខុ​មិន​ត្រូវ​អា​ស្រ័យ​អារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬសីល​ និង​វត្ត​ឡើយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​អាស្រ័យ​សភាព​ណា​ហើយ​ តែងឃើញ​សភាព​ដទៃ​ថា​ ថោកទាប​ ​ពួក​ជន​អ្នក​ឈ្លាស​ តែង​ពោល​ការ​ឃើញ​នោះ​

(១) អារម្មណ៍​ដែល​ឃើញ។ (២) បរិសុទ្ធិ​ព្រោះ​ឃើញ។ (៣) អារម្មណ៍​ដែល​ឮ។ (៤) បរិសុទ្ធិ​ព្រោះ​ឮ។ (៥) អារម្មណ៍​ដែល​ប៉ះពាល់។ (៦) បរិសុទ្ធិ​ព្រោះ​ប៉ះពាល់។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637349378641240796
ទៅកាន់ទំព័រ៖