ព្រះត្រៃបិដក ភាគ ៦៤

ថា​ជា​គ្រឿង​ជាប់​ចំពាក់​ ព្រោះ​ហេតុ​នោះ​ ភិក្ខុ​មិន​ត្រូវ​អាស្រ័យ​អារម្មណ៍​ដែល​ឃើញ​ ដែល​ឮ ដែល​ប៉ះពាល់​ហើយ​ ឬសីល និង​វត្ត​ឡើយ។
[១៥៩​] បុគ្គល​មិន​គប្បី​តែងតាំង​ទិដ្ឋិ​ក្នុង​លោក​ ដោយ​ញាណ​ ឬដោយ​សីល​វត្ត​ មិន​គប្បី​ប្រៀបផ្ទឹម​ខ្លួន​ថា​ ស្មើ​ (នឹង​បុគ្គល​ដទៃ​) មិន​គប្បី​សំគាល់​ថា​ ថោកទាប​ ឬថា​វិសេស​ឡើយ។

 [១៦០​] ពាក្យ​ថា​ បុគ្គល​មិន​គប្បី​តែងតាំង​ទិដ្ឋិ​ក្នុង​លោក ដោយ​ញាណ​ ឬដោយ​សីល​វត្ត​ គឺ​មិន​គប្បី​តែងតាំង​ មិន​គប្បី​បង្កើត​ មិន​គប្បី​បង្កើត​ព្រម​ មិន​គប្បី​ឲ្យ​កើត​ មិន​គប្បី​ឲ្យ​កើត​ចំពោះ​ នូវ​ទិដ្ឋិ​ ដោយ​អដ្ឋ​សមាបត្តិ​ញាណ​ ដោយ​បញ្ចា​ភិ​ញ្ញា​ញាណ​ ដោយ​មិច្ឆា​ញាណ​ ដោយ​សីល​ ដោយ​វត្ត​ ឬដោយ​សីល​វត្ត។ ពាក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​ មនុស្សលោក​ ទេវលោក​ ខន្ធ​លោក​ ធាតុ​លោក​ អាយតន​លោក​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​តែងតាំង​ទិដ្ឋិ​ក្នុង​លោក​ ដោយ​ញាណ​ ឬដោយ​សីល​វត្ត។
 [១៦១​] ពាក្យ​ថា​ មិន​គប្បី​ប្រៀបផ្ទឹម​ខ្លួន​ថា​ ស្មើ​ គឺ​មិន​គប្បី​ប្រៀបផ្ទឹម​ខ្លួន​ថា​ អាត្មាអញ​ជា​អ្នក​ស្មើនឹង​គេ​ដោយ​ជាតិ​ ដោយ​គោត្រ​ ដោយ​ភាព​នៃ​ខ្លួន​ជា​កូន​អ្នកមាន​ត្រកូល​ ដោយ​ភាព​នៃ​ខ្លួន​ជា​អ្នកមាន​សម្បុរ​ល្អ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637349379216159575
ទៅកាន់ទំព័រ៖