ព្រះត្រៃបិដក ភាគ ៦៤
[១៦៤] អធិប្បាយពាក្យថា លះបង់អត្តា មិនប្រកាន់ ត្រង់ពាក្យថា លះបង់អត្តា គឺលះបង់អត្តទិដ្ឋិ។ ពាក្យថា លះបង់អត្តា គឺលះបង់សេចក្តីប្រកាន់។ ពាក្យថា លះបង់អត្តា គឺលះបង់ បន្សាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវសេចក្តីប្រកាន់ ការស្ទាបអង្អែល សេចក្តីប្រកាន់ស្អិត ការជ្រុលជ្រប់ ការឱនទៅដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ។ ពាក្យថា លះបង់អត្តា មិនប្រកាន់ គឺមិនប្រកាន់ មិនកាន់យក មិនស្អាបអង្អែល មិនប្រកាន់ស្អិត ដោយឧបាទាន ៤ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់អត្តា មិនប្រកាន់។
[១៦៥] ពាក្យថា បុគ្គលនោះ មិនធ្វើនិស្ស័យសូម្បីក្នុងញាណទេ គឺមិនធ្វើ មិនបង្កើត មិនបង្កើតព្រម មិនឲ្យកើត មិនឲ្យកើតចំពោះនូវតណ្ហានិស្ស័យ ឬទិដ្ឋិនិស្ស័យ ក្នុងអដ្ឋសមាបត្តិញាណ ក្នុងបញ្ចាភិញ្ញាញាណ ឬក្នុងមិច្ឆាញាណ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនធ្វើនិស្ស័យក្នុងញាណ។
[១៦៦] ពាក្យថា កាលសត្វយល់បែកគ្នាផ្សេងៗ បុគ្គលនោះឯង ជាអ្នកមិនលុះតាមពួក គឺកាលពួកសត្វ អ្នកកំណត់ហើយ បែកគ្នាហើយ បែកចិត្តជាពីរ កើតទៅជាពីរពួក ប្រកបដោយទិដ្ឋិផ្សេងៗ ប្រកបដោយការគួរផ្សេងៗ ប្រកបដោយសេចក្តីពេញចិត្តផ្សេងៗ
ID: 637349380308645928
ទៅកាន់ទំព័រ៖