ព្រះត្រៃបិដក ភាគ ៦៤
ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញឡើយ ។
[១៧៧] អធិប្បាយពាក្យថា មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ត្រង់ពាក្យថា តែងតាំង បានដល់ ការតែងតាំង ២ គឺការតែងតាំងគឺតណ្ហា ១ ការតែងតាំងគឺទិដ្ឋិ ១។
ការតែងតាំងគឺតណ្ហា តើដូចម្តេច។ ការកំណត់ដែន កំណត់ទី កំណត់ជួរ កំណត់ដោយជុំវិញ ហួងហែង អាល័យ ដោយចំណែកតណ្ហាទាំងប៉ុន្មានថា នេះរបស់អញ នុ៎ះរបស់អញ ប៉ុណ្ណេះរបស់អញ ទាំងប៉ុណ្ណោះរបស់អញ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈរបស់អញ គ្រឿងកម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះ លា ស្រែ ចម្ការ បា្រក់ មាស ស្រុក និគម រាជធានី ដែន ជនបទ បន្ទាយ ឃ្លាំងរបស់អញ បុគ្គលប្រកាន់ផែនដីទាំងអស់ ដោយអំណាចតណ្ហា តណ្ហាវិបរឹត ១០៨ ទាំងប៉ុន្មាន នេះការតែងតាំងគឺតណ្ហា។
ការតែងតាំង គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិដំណើរ គឺទិដ្ឋិ ការសាំញុំា គឺទិដ្ឋិ ផ្លូវលំបាក គឺទិដ្ឋិ
ID: 637349384722503041
ទៅកាន់ទំព័រ៖