ព្រះត្រៃបិដក ភាគ ៦៤
ចម្រូង គឺទិដ្ឋិ សេចក្តីអន្ទះអន្ទែងគឺទិដ្ឋិ ការប្រកបព្រមគឺទិដ្ឋិ ការកាន់ ការទទួល ការប្រកាន់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពខុស កំពង់ និងអណ្តូង ការកាន់យកដោយការស្វែងរកខុស ការកាន់យកវិបរឹត ការកាន់យកវិបល្លាស ការកាន់យកខុស ការកាន់យកក្នុងវត្ថុមិនពិត ថាជាសភាពពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មានណា មានសភាពយ៉ាងនេះ នេះការតែងតាំងគឺទិដ្ឋិ។
ការតែងតាំងគឺតណ្ហា ព្រះអរហន្តទាំងនោះ លះបង់ហើយ ការតែងតាំងគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ នូវការតែងតាំងគឺតណ្ហា ឬនូវការតែងតាំងគឺទិដ្ឋិ ព្រោះលោកលះបង់ការតែងតាំងគឺតណ្ហា រលាស់ចោលការតែងតាំងគឺទិដ្ឋិហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនតែងតាំង។
ពាក្យថា ការធ្វើឲ្យជាប្រធាន ក្នុងបទថា មិនធ្វើឲ្យជាប្រធាន បានដល់ការធ្វើឲ្យជាប្រធាន ២ គឺការធ្វើឲ្យជាប្រធានគឺតណ្ហា ១ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ១។បេ។ នេះការធ្វើឲ្យជាប្រធានគឺតណ្ហា។បេ។ នេះការធ្វើឲ្យជាប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រះអរហន្តទាំងនោះលះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោករលាស់ចោលហើយ ព្រះអរហន្តទាំងនោះ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធាន ហើយប្រព្រឹត្ត
ID: 637349385175999730
ទៅកាន់ទំព័រ៖