ព្រះត្រៃបិដក ភាគ ៦៤

ព្រោះ​លោក​លះបង់​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​តណ្ហា​ រលាស់ចោល​ការ​ធ្វើឲ្យ​ជា​ប្រធាន​គឺ​ទិដ្ឋិ ព្រះអរហន្ត​ទាំងឡាយ​មិន​មាន​តណ្ហា ដូចជា​ទង់ជ័យ​ មិន​មាន​តណ្ហា​ដូចជា​ទង់ មិន​មាន​តណ្ហា​ជា​អធិបតិ មិន​មាន​ទិដ្ឋិ​ដូចជា​ទង់ជ័យ​ មិន​មាន​ទិដ្ឋិ​ដូចជា​ទង់ មិន​មាន​ទិដ្ឋិ​ជា​អធិបតិ គឺ​តណ្ហា និង​ទិដ្ឋិ មិន​ប្រព្រឹត្ត​ចោមរោម​ហើយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​តែងតាំង​ មិន​ធ្វើឲ្យ​ជា​ប្រធាន។
 [១៧៨​] ទិដ្ឋិ​ ៦២​ លោក​ហៅថា​ ធម៌​ ក្នុង​បទ​ថា​ ដ្បិត​ធម៌​ទាំងឡាយ លោក​មិន​ទទួលយក​ទេ។ ពាក្យ​ថា​ លោក​ គឺ​ព្រះអរហន្ត​ខីណាស្រព​ទាំងនោះ។ ពាក្យ​ថា​ មិន​ទទួលយក​ទេ​ គឺ​មិន​ទទួល​ថា​ លោក​ទៀង​ ពាក្យ​នេះ​ពិត​ ពាក្យ​ដទៃ​ជា​មោឃៈ​ មិន​ទទួល​ថា​ លោក​មិន​ទៀង។បេ។ សត្វ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ កើត​ទៀត​ក៏ទេ​ មិនកើត​ទៀត​ក៏ទេ​ ពាក្យ​នេះ​ ជា​ពាក្យពិត​ ពាក្យ​ឯទៀត​ជា​មោឃៈ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដ្បិត​ធម៌​ទាំងឡាយ​ លោក​មិន​ទទួលយក​ទេ។
 [១៧៩​] ពាក្យ​ថា​ មិនមែន​ ក្នុង​បទ​ថា​ ព្រា​ហ្ម​ណ៍ មិនមែន​សីល​វត្ត​ដឹកនាំ​បានទេ​ ជា​ពាក្យ​ហាមឃាត់។ ពាក្យ​ថា​ ព្រហ្ម​ណ៍​ គឺ​បុគ្គល​ឈ្មោះថា​ ព្រា​ហ្ម​ណ៍​ ព្រោះ​លោក​បន្សាត់​បង់​នូវ​ធម៌​ទាំង​ ៧។បេ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637349385629496418
ទៅកាន់ទំព័រ៖