ព្រះត្រៃបិដក ភាគ ៦៤
លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើវិជ្ជាមាន លោកជាអ្នកមានវិជ្ជាបីប្រការ។ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះថា កាលបើអភិញ្ញាមាន លោកជាអ្នកមានអភិញ្ញាប្រាំមួយ ព្រះអរហន្តលោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រះអរហន្តទាំងឡាយ មិនតែងតាំង មិនធ្វើឲ្យជាប្រធាន ដ្បិតធម៌ទាំងឡាយ លោកមិនទទួលយកទេ ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញឡើយ។
ចប់ បរមដ្ឋកសុត្តនិទ្ទេស ទី៥។
ID: 637349388100443786
ទៅកាន់ទំព័រ៖