ព្រះត្រៃបិដក ភាគ ៦៤

​ពួក​ទេវតា​ណា​ ឋិតនៅ​អស់​ ៨៤​ ពាន់​កប្ប​ ទេវតា​ទាំងនោះ​ មិនមែន​ប្រកបដោយ​ចិត្ត​ ២ ហើយ​រស់នៅ​ទេ​ ខន្ធ​ទាំងឡាយ​ណា​ របស់​បុគ្គល​ដែល​ស្លាប់​ទៅ​ក្តី​ រស់នៅ​ក្តី​ រលត់​ហើយ​ក្នុង​លោក​នេះ​ ខន្ធ​ទាំងអស់​នោះ​ ក៏​ដូចគ្នា​ ទៅ​បដិសន្ធិ​ទៀត​មិនបាន​ ខន្ធ​ទាំងឡាយ​ណា​ ដែល​កន្លងទៅ​ជាលំដាប់​ បែកធ្លាយ​ហើយ​ផង​ ខន្ធ​ទាំងឡាយ​ណា​ ជា​អនាគត​ នឹង​បែកធ្លាយ​ផង​ សេចក្តី​ផ្សេងគ្នា​នៃ​ខន្ធ​ទាំងឡាយ​ជា​បច្ចុប្បន្ន​ ដែល​រលត់​ហើយ​ ក្នុង​ចន្លោះ​នៃ​ខន្ធ​ទាំងពីរ​នោះ​ រមែង​មិន​មាន​ក្នុង​លក្ខណៈ​ សត្វលោក​ដែល​កើត​ហើយដោយ​អនាគត​ក្ខន្ធ​ ដែល​មិនទាន់​កើត​ មិន​ឈ្មោះថា​ រស់នៅ​ហើយ ទាំង​មិន​ឈ្មោះថា​ កំពុង​រស់នៅ​ក្នុង​ខន្ធ​ជា​បច្ចុប្បន្ន​ទេ​ សត្វលោក​ស្លាប់​ដោយ​ការ​បែកធ្លាយ​នៃ​ចិត្ត​ (នេះ​ជា​) បញ្ញតិ្ត​នៃ​បរមត្ថ ការប្រែប្រួល​ទៅ​ដោយ​ឆន្ទៈ​ ដូចជា​ទី​ទាប​ រមែង​ប្រព្រឹត្តទៅ​ ដូច្នោះ​ វេទនា​ទាំងឡាយ​ មាន​សឡាយ​តនៈ​ជា​បច្ច័យ​ មាន​វារៈ​មិន​ដាច់​ តែង​ប្រព្រឹត្តទៅ​ ខន្ធ​ទាំងឡាយ​ ដែល​បែកធ្លាយ​ហើយ​ ក៏​មិនដល់​នូវ​កា​រតំ​កល់​ទុក​ គំនរ​នៃ​ខន្ធ​ក្នុង​អនាគត​ ក៏​មិន​មាន​ ខន្ធ​ទាំងឡាយ​ដែល​កើតឡើង​ហើយ​ រមែង​ឋិតនៅ​ ដូច​គ្រាប់​ស្ពៃ​ដែល​ឋិតនៅ​លើ​ចុង​ដែក​ស្រួច​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637349955533055424
ទៅកាន់ទំព័រ៖