ព្រះត្រៃបិដក ភាគ ៦៤
[១៨៤] ពាក្យថា បើបុគ្គលណា រស់នៅកន្លងហួសទៅ គឺ បុគ្គលណា រស់នៅកន្លងមួយរយឆ្នាំ បុគ្គលនោះ រស់នៅអស់ ១ ឆ្នាំក្តី រស់នៅអស់ ២ ឆ្នាំក្តី រស់នៅអស់ ៣ ឆ្នាំក្តី រស់នៅអស់ ៤ ឆ្នាំក្តី រស់នៅអស់ ៥ ឆ្នាំក្តី រស់នៅអស់ ១០ ឆ្នាំក្តី រស់នៅអស់ ២០ ឆ្នាំក្តី រស់នៅអស់ ៣០ ឆ្នាំក្តី រស់នៅអស់ ៤០ ឆ្នាំក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បើបុគ្គលណា រស់នៅកន្លងហួសទៅ។
[១៨៥] ពាក្យថា បុគ្គលនោះ គង់ស្លាប់ ព្រោះជរាពុំខាន អធិប្បាយថា កាលណាបុគ្គលចាស់ ចំរើនដោយវ័យ មានអាយុច្រើន កន្លងកាល ជ្រុលចូលក្នុងបច្ឆិមវ័យ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលថ្ពែក ស្បែកជ្រួញជ្រីវ មានខ្លួនរទុះដោយប្រជ្រុយ ខ្នងកោងក្ងក់ កាន់ឈើច្រត់ បុគ្គលនោះ គង់ច្យុត ស្លាប់ បាត់បង់ វិនាស ព្រោះជរា។
ការរួចចាកមរណៈ មិនមានទេ សត្វទាំងឡាយ ដែលកើតហើយ តែងមានភ័យអំពីមរណៈជានិច្ច ដូចជាផ្លែឈើទុំទាំងឡាយ តែងមានភ័យអំពីការជ្រុះចុះ ក្នុងវេលាព្រឹក
ID: 637349957690524491
ទៅកាន់ទំព័រ៖