ព្រះត្រៃបិដក ភាគ ៦៤

ភាជន៍​ដី​ ដែល​កុម្ភការ​ធ្វើ​ហើយ​ទាំងអស់​ មានការ​បែកធ្លាយ​ជាទីបំផុត​ យ៉ាងណា​ ជីវិត​របស់​សត្វ​ទាំងឡាយ​ ក៏​យ៉ាងនោះ​ដែរ​ ​ពួក​ជន​ណា​ ទាំង​ក្មេង​ ទាំង​ចាស់​ ទាំង​ពាល​ ទាំង​បណ្ឌិត​ ​ពួក​ជន​ទាំងអស់​នោះ​ រមែង​លុះអំណាច​នៃ​មច្ចុ​ ​ពួក​ជន​ទាំងអស់​ មាន​មច្ចុ​ប្រព្រឹត្តទៅ​ខាងមុខ​ កាល​ពួក​ជន​ទាំងនោះ​ ដែល​មច្ចុ​គ្រប​សង្កត់​ ទៅកាន់បរលោក​ បិតា​ពឹង​បុត្ត​មិនបាន​ ឬថា​ពួក​ញាតិ​ពឹង​ពួក​ញាតិ​ក៏​មិនបាន​ អ្នក​ចូរ​មើលចុះ​ កាល​ពួក​ញាតិ​កំពុង​សំឡឹង​មើល កំពុង​យំរៀបរាប់​ច្រើន​ សត្វលោក​ដែល​ត្រូវ​មច្ចុ និង​ជរា​បំផ្លាញ​ហើយ​ ដូចជា​បណ្តា​សត្វ​ទាំងឡាយ​ គោ​មួយ​ៗ ដែលគេ​ត្រូវ​នាំទៅ​សម្លាប់។
 ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​គង់​ស្លាប់​ ព្រោះ​ជរា​ពុំខាន។ ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ត្រាស់​ថា​
ជីវិត​នេះ​ តិចណាស់​ រមែង​ស្លាប់​ខាងអាយ​ អំពី​មួយ​រយ​ឆ្នាំ បើ​បុគ្គល​ណា​ រស់នៅ​កន្លង​ហួស​ (ពី​មួយ​រយ​ឆ្នាំ​) ទៅ​ បុគ្គល​នោះ​ គង់​ស្លាប់​ ព្រោះ​ជរា​ពុំខាន។
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637349958124799875
ទៅកាន់ទំព័រ៖