ព្រះត្រៃបិដក ភាគ ៦៤
ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផ័ស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ទាំងនេះ លោកហៅថា អន្តរាយបា្រកដ ដូច្នេះឯង។
អន្តរាយកំបាំង តើដូចម្តេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ សេចក្តីក្រោធ ការចងក្រោធទុក ការលុបលាងគុណអ្នកដទៃ ការលើកខ្លួន សេចក្តីឈ្នានីស សេចក្តីកំណាញ់ ពុតត្បុត ការអួតអាង ការរឹងត្អឹង ការប្រណាំងប្រជែង ការប្រកាន់ខ្លួន ការមើលងាយគេ សេចក្តីស្រវឹង សេចក្តីប្រហែសធ្វេស កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ ទាំងនេះ លោកហៅថា អន្តរាយកំបាំង។
សំនួរត្រង់ពាក្យថា អន្តរាយ តើអន្តរាយដោយអត្ថថាដូចម្តេច។ អន្តរាយ ព្រោះហេតុទន្ទ្រាន អន្តរាយព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ។
អន្តរាយព្រោះហេតុទន្រ្ទាន តើដូចម្តេច។ អន្តរាយទាំងឡាយនោះ
ID: 637349112006449437
ទៅកាន់ទំព័រ៖