ព្រះត្រៃបិដក ភាគ ៦៤

 [១៨៨​] អធិប្បាយ​ពាក្យ​ថា​ ការ​ហួងហែង​ទាំងឡាយ​ ពុំមែន​ជា​ការ​ទៀងទាត់​ទេ​ ត្រង់​ពាក្យ​ថា​ ការ​ហួងហែង​ បាន​ដល់​ការ​ហួងហែង​ ២ គឺ​ការ​ហួងហែង​គឺ​តណ្ហា​ ១ ការ​ហួងហែង​គឺ​ទិដ​្ឋិ ១។បេ។ នេះ​ការ​ហួងហែង​គឺ​តណ្ហា។បេ។ នេះ​ការ​ហួងហែង​គឺ​ទិដ្ឋិ។ ការ​ហួងហែង​គឺ​តណ្ហា ជាស​ភាព​មិន​ទៀង​ ដែល​បច្ច័យ​តាក់តែង កើតឡើង ព្រោះ​អាស្រ័យ (បច្ច័យ​) មានការ​អស់​ទៅជាធម្មតា​ វិនាស​ទៅជាធម្មតា បា្រ​សទៅ​ជា​ធម្មតា រលត់​ទៅជាធម្មតា ប្រែប្រួល​ទៅជាធម្មតា។ ការ​ហួងហែង​គឺ​ទិដ្ឋិ ជាស​ភាព​មិន​ទៀង ដែល​បច្ច័យ​តាក់តែង កើតឡើង​ ព្រោះ​អាស្រ័យ (បច្ច័យ​) មានការ​អស់​ទៅជាធម្មតា វិនាស​ទៅជាធម្មតា​ បា្រ​សទៅ​ជា​ធម្មតា រលត់​ទៅជាធម្មតា ប្រែប្រួល​ទៅ​ជា​ធម្មតា។ សម​ដូច​ពាក្យ​នេះ ដែល​ព្រះមានព្រះភាគ ត្រាស់​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ធ្លាប់​ឃើញ​ការ​ហួងហែង ដែល​ជាស​ភាព​ទៀង មាំមួន​ ឋិតថេរ មិន​ប្រែប្រួល​ជា​ធម្មតា ឋិតនៅ​ស្មើដោយ​សស្ស​តិ​វត្ថុ ដូច្នោះ​ដែរ​ឬ។ បពិត​ព្រះអង្គ​ដ៏​ចំរើន​ ដំណើរ​នុ៎ះ យើងខ្ញុំ​មិនធ្លាប់​ឃើញ​ទេ។ ព្រះអង្គ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រពៃ​ហើយ​ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ក៏​ពិចារណា​មិនឃើញ​នូវ​ការ​ហួងហែង​នុ៎ះ ដែល​ជាស​ភាព​ទៀង​ មាំមួន ឋិតថេរ មិន​ប្រែប្រួល​ជា​ធម្មតា ឋិតនៅ​ស្មើដោយ​សស្ស​តិ​វត្ថុ​ ដូច្នោះ​ដែរ។
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637349958830985768
ទៅកាន់ទំព័រ៖