ព្រះត្រៃបិដក ភាគ ៦៤

 [១៩០​] អធិប្បាយ​ពាក្យ​ថា​ បុគ្គល​ឃើញ​ដូច្នេះហើយ​ មិន​គួរ​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ​ ត្រង់​ពាក្យ​ថា​ ដូច្នេះ​ គឺជា​ពាក្យ​ភ្ជាប់​បទ​ ជា​ពាក្យ​ជាប់​ទាក់ទង​ដោយបទ​ ជា​ពាក្យ​ញុំាង​បទ​ឲ្យ​ពេញ​ ជា​ពាក្យ​ប្រជុំ​ដោយ​អក្ខរៈ​ ជា​បទ​សម្រួល​ព្យព្ជានៈ​ ពាក្យ​ថា​ ដូច្នេះ​នេះ​ ជាលំដាប់​នៃ​បទ។ បុគ្គល​ឃើញ​ យល់​ ថ្លឹង​ ពិចារណា​ យល់​ច្បាស់​ ធ្វើ​ឲ្យ​បា្រ​កដ​ ក្នុង​វត្ថុ​ដែល​ហួង​ហែង​ ដូច្នេះហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ឃើញ​ដូច្នេះហើយ។ ពាក្យ​ថា​ មិន​គួរ​នៅ​គ្រប់គ្រង​ផ្ទះ គឺ​គប្បី​កាត់​បលិពោធ​ ក្នុង​ឃរាវាស​គ្រប់យ៉ាង​ កាត់​បលិពោធ​ ក្នុង​បុត្ត​ភរិយា​ កាត់​បលិពោធ​ក្នុង​ពួក​ញាតិ​ កាត់​បលិពោធ​ក្នុង​មិត្ត និង​អាមាត្យ​ កាត់​បលិ​ពោធ​ក្នុង​ការ​សន្សំ ហើយ​កោរសក់ និ​ងពុកមាត់​ ស្លៀកដណ្តប់​សំពត់​កា​សាយៈ (ចេញ​) ចាក​ផ្ទះ​ ហើយ​បួស ដោយ​ភេទ​ជា​បុគ្គល​មិន​មានផ្ទះ ដល់​នូវ​ភាព​មិន​មាន​កង្វល់ ត្រាច់​ទៅ នែប​នៅ​ សម្រេច​ សម្រាន្ត ប្រព្រឹត្ត រក្សា សម្រួល រស់នៅ​តែម្នាក់ឯង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ ឃើញ​ដូច្នេះហើយ​ មិន​គួរ​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ។ ហេតុ​នោះ​ព្រះមានព្រះភាគ ត្រាស់​ថា
ពួក​ជន​ រមែង​សោក​ស្តាយ ចំពោះ​វត្ថុ​ដែល​ហួងហែង ការ​ហួងហែង​ទាំងឡាយ ពុំមែន​ជា​ការ​ទៀងទាត់​ទេ
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637349959646873505
ទៅកាន់ទំព័រ៖