ព្រះត្រៃបិដក ភាគ ៦៤

វត្ថុ​នេះ​ មាន​សភាព​ព្រា​ត់​បា្រស​ដោយពិត បុគ្គល​ឃើញ​ដូច្នេះហើយ មិន​គួរ​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ។
[១៩១​] បុរស​សំគាល់​នូវ​ខន្ធ​បញ្ចកៈ​ណា​ថា​ នេះ​របស់​អញ​ ខន្ធ​បញ្ចកៈ​នោះ​ រមែង​សាបសូន្យ​ដោយ​មរណៈ​ បណ្ឌិត​ជា​អ្នក​រាប់អាន​ ដឹង​ច្បាស់​ដំណើរ​នុ៎ះហើយ​ មិន​គប្បី​បង្អោន​ទៅ​ក្នុង​សេចក្តី​ហួងហែង​ឡើយ។

 [១៩២​] អធិប្បាយ​ពាក្យ​ថា​ ខន្ធ​បញ្ចកៈ​នោះ​ រមែង​សាបសូន្យ​ដោយ​មរណៈ​ ត្រង់​ពាក្យ​ថា​ មរណៈ​ បាន​ដល់​ ការ​ច្យុតិ​ ការ​ឃ្លាត​ ការ​បែកធ្លាយ​ ការបាត់បង់​ មច្ចុ​ មរណៈ​ កាលកិរិយា​ ការ​បែកធ្លាយ​ខន្ធ​ ការ​ដាក់​ចោល​សាកសព​ ការ​ផ្តាច់​បង់​ជីវិតិន្រ្ទិយ​ ចាក​សត្ត​និ​កាយ​នោះ​ៗ របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ។ ពាក្យ​ថា​ ខន្ធ​បញ្ចកៈ​នោះ​ គឺ​ រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ។ ពាក្យ​ថា​ សាបសូន្យ​ គឺ​ សាបសូន្យ​ លះបង់​ បោះបង់​ បាត់​ទៅ​ វិនាស​ទៅ។ សម​ដូច​ភាសិត​នេះ​ថា​
ភោគៈ​ទាំងឡាយ​ រមែង​លះបង់​នូវ​សត្វ​ក្នុង​កាលមុន​ ក៏​មាន សត្វ​លះបង់​ភោគៈ​ទាំងនោះ​ មុន​ជាង​ទៅទៀត​ ក៏​មាន នែ​អ្ន​កបា្រ​ថ្នា​កាម​ ​ពួក​ជន​អ្នកមាន​ភោគៈ​ មិន​ទៀង​ទេ
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637349960121310381
ទៅកាន់ទំព័រ៖