ព្រះត្រៃបិដក ភាគ ៦៤

 [១៩៤​] ពាក្យ​ថា​ បណ្ឌិត​ដឹង​ច្បាស់​ដំណើរ​នុ៎ះ​ គឺ​ ដឹង​ ស្គាល់​ ថ្លឹង​ ត្រិះរិះ​ ពិចារណា​ ឈ្វេងយល់​ ធ្វើ​ឲ្យ​បា្រ​កដ​នូវ​ទោស​នុ៎ះ​ ក្នុង​វត្ថុ​ដែល​ហួងហែង​ទាំងឡាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ដឹង​ច្បាស់​ដំណើរ​នុ៎ះ។ ពាក្យ​ថា​ បណ្ឌិត​ គឺ​អ្នក​មា​នបា្រ​ជ្ញា​ មាន​ញាណ​ មាន​បញ្ញា​ ភ្លឺច្បាស់​ មាន​បញ្ញា​ធ្លុះធ្លាយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បណ្ឌិត​ដឹង​ច្បាស់​ដំណើរ​នុ៎ះ។
 [១៩៥​] អធិប្បាយ​ពាក្យ​ថា​ ជា​អ្នក​រាប់អាន​ មិន​គប្បី​បង្អោន​ទៅ​ក្នុង​សេចក្តី​ហួង​ហែង​ឡើយ​ ត្រង់​ពាក្យ​ថា​ សេចក្តី​ហួងហែង​ បាន​ដល់​សេចក្តី​ហួងហែង​ ២ គឺ​ សេចក្តី​ហួងហែង​គឺ​តណ្ហា​ ១ សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ សេចក្តី​ហួងហែង​គឺ​តណ្ហា។បេ។ នេះ​ សេចក្តី​ហួងហែង​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ អ្នក​រាប់អាន​ គឺ​អ្នក​រាប់អាន​ព្រះពុទ្ធ​ អ្នក​រាប់​អាន​ព្រះធម៌​ អ្នក​រាប់អាន​ព្រះសង្ឃ​ បុគ្គល​នោះ​ តែង​រាប់អាន​ព្រះមានព្រះភាគ​ ព្រះ​មាន​ព្រះ​ភាគ​ ក៏​ទ្រង់​រាប់អាន​បុគ្គល​នោះ។ សម​ដូច​ពាក្យ​នេះ​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ហើយ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ជា​អ្នក​កុហក​ មានចិត្ត​រឹងត្អឹង​ ចរចា​ហួស​ហេតុ​ មាន​ការ​ជាប់​ចំពាក់​ ជា​អ្នក​ឆ្មើងឆ្មៃ​ មានចិត្ត​មិន​តាំង​មាំ​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ មិនមែន​រាប់អាន​តថាគត​ទេ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637349961109876873
ទៅកាន់ទំព័រ៖