ព្រះត្រៃបិដក ភាគ ៦៤
មួយទៀត ភិក្ខុទាំងនោះ បា្រសចាកធម៌វិន័យនេះហើយ ភិក្ខុទាំងនោះ មិនដល់នូវការចំរើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះទេ ម្នាលភិក្ខុទាំងឡាយ លុះតែពួកភិក្ខុណា មិនកុហក មិនចរចាហួសហេតុ មានបា្រជ្ញាខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្តតាំងមាំល្អ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះឯង ឈ្មោះថា អ្នករាប់អានតថាគត មួយទៀត ភិក្ខុទាំងនោះ មិនបា្រសចាកធម៌វិន័យនេះទេ ភិក្ខុទាំងនោះ ដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម៌វិន័យនេះ។
ពួកភិក្ខុណា ជាអ្នកកុហក រឹងត្អឹង ចរចាហួសហេតុ មានការជាប់ចំពាក់ ឆ្មើងឆ្មៃ មានចិត្តមិនតាំងមាំ ភិក្ខុទាំងនោះ មិនលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសំដែងទេ ពួកភិក្ខុណា ជាអ្នកមិនកុហក មិនចរចាហួសហេតុ មានបា្រជ្ញាខ្ជាប់ខ្ជួន មិនរឹងត្អឹង មានចិត្តតាំងមាំល្អ ភិក្ខុទាំងនោះ ទើបលូតលាស់ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ។
ពាក្យថា បណ្ឌិតជាអ្នករាប់អាន មិនគប្បីបង្អោនទៅក្នុងសេចក្តីហួងហែង បានសេចក្តីថា បុគ្គលអ្នករាប់អាន (ព្រះរត្នត្រ័យ) គប្បីលះបង់សេចក្តីហួងហែងគឺតណ្ហា រលាស់ចោលសេចក្តីហួងហែង គឺទិដ្ឋិ
ID: 637349962506465303
ទៅកាន់ទំព័រ៖