ព្រះត្រៃបិដក ភាគ ៦៤

ហើយ​មិន​បង្អោ​នទៅ​ មិន​បន្ទន់​ទៅ​ ក្នុង​សេចក្តី​ហួងហែង​ ជា​អ្នក​មិន​ឱន​ទៅ​រក​សេចក្តី​ហួងហែង​នោះ​ មិន​ងាក​ទៅ​រក​សេចក្តី​ហួងហែង​នោះ​ មិន​ឈម​ទៅ​រក​សេចក្ដី​ហួងហែង​នោះ​ មិន​ចុះចិត្តស៊ប់​ទៅ​រក​សេចក្តី​ហួងហែង​នោះ​ មិន​យក​សេចក្តី​ហួងហែង​នោះ​ជាធំ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បណ្ឌិត​ជា​អ្នក​រាប់អាន​ មិន​គប្បី​បង្អោន​ទៅ​ក្នុង​សេចក្តី​ហួងហែង។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុរស​សំគាល់​ខន្ធ​បញ្ចកៈ​ណា​ថា​ នេះ​របស់​អញ​ ខន្ធ​បញ្ចកៈ​នោះ​ រមែង​សាបសូន្យ​ដោយ​មរណៈ​ បណ្ឌិត​ជា​អ្នក​រាប់អាន ដឹង​ច្បាស់​ដំណើរ​នុ៎ះហើយ​ មិន​គប្បី​បង្អោន​ទៅ​ក្នុង​សេចក្តី​ហួងហែង​ឡើយ។
[១៩៦​] បុរស​ភ្ញាក់​ឡើង​ហើយ​ មិនឃើញ​អារម្មណ៍​ដែល​ចួប​ប្រទះ​ដោយ​ការយល់​សបិ្ត​ យ៉ាងណា​ បុគ្គល​មិនឃើញ​ជន​ជាទីស្រឡាញ់​ ដែល​ធ្វើ​មរណកាល​ ទៅកាន់បរលោក​ហើយ​ ក៏​យ៉ាងនោះ​ដែរ។

 [១៩៧​] ពាក្យ​ថា​ អារម្មណ៍​ដែល​ចួប​ប្រទះ​ដោយ​ការយល់​សប្តិ​ យ៉ាងណា​ គឺ​ចួប​ប្រទះ ភប់​ប្រសប់​ រួមគ្នា​ ជួបជុំគ្នា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អារម្មណ៍​ដែល​ចួប​ប្រទះ​ដោយ​ការយល់​សប្តិ​ យ៉ាងណា។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637349963092791887
ទៅកាន់ទំព័រ៖