ព្រះត្រៃបិដក ភាគ ៦៤
បុរសភ្ញាក់ឡើងហើយ មិនឃើញអារម្មណ៍ដែលចួបប្រទះដោយការយល់សប្តិយ៉ាងណា បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើមរណកាល ទៅកាន់បរលោកហើយ ក៏យ៉ាងនោះដែរ។
[២០១] នាមនេះ របស់ពួកជនណា ដែលគេតែងពោល ពួកជននោះ គេឃើញខ្លះ ឮខ្លះ នាមហ្នឹងឯងរបស់សត្វទៅកាន់បរលោក ដែលគេគួរហៅបាន រមែងសល់នៅ។
[២០២] អធិប្បាយពាក្យថា ពួកជននោះ គេឃើញខ្លះ ឮខ្លះ ត្រង់ពាក្យថា គេឃើញ គឺពួកជនណា ដែលចួបប្រទះដោយចក្ខុវិញ្ញាណ។ ពាក្យថា ឮ គឺពួកជនណា ដែលចួបប្រទះដោយសោតវិញ្ញាណ។ ពាក្យថា ពួកជននោះ គឺក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជននោះ គេឃើញខ្លះ ឮខ្លះ។
[២០៣] អធិប្បាយពាក្យថា នាមនេះ របស់ពួកជនណា ដែលគេតែងពោល ត្រង់ពាក្យថា របស់ពួកជនណា គឺរបស់ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា មនុស្សណា។ ពាក្យថា នាម គឺ ការរាប់ឈ្មោះ បញ្ញាតិ្ត លោកវោហារ នាម
ID: 637349964885369477
ទៅកាន់ទំព័រ៖