ព្រះត្រៃបិដក ភាគ ៦៤
ញាំញី ទន្រ្ទាន គ្របសង្កត់ រួបរឹត បំផ្លាញ ញីញក់ នូវបុគ្គលនោះ។ អន្តរាយ ព្រោះហេតុទន្រ្ទាន យ៉ាងនេះ។
អន្តរាយ ព្រោះហេតុប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស តើដូចម្តេច។ អន្តរាយទាំងនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីវិនាស ដើម្បីអន្តរាយដល់ធម៌ទាំងឡាយជាកុសល។ ធម៌ទាំងឡាយជាកុសល តើដូចម្តេច។ អន្តរាយទាំងឡាយនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីអន្តរាយដល់ធម៌ទាំងឡាយជាកុសលទាំងនេះ គឺសេចក្តីប្រតិបត្តិដោយប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិមិនជាសត្រូវ សេចក្តីប្រតិបត្តិសមគួរដល់អត្ថ សេចក្តីប្រតិបត្តិតាមធម៌សមគួរដល់ធម៌ ភាពនៃបុគ្គលអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ ភាពនៃបុគ្គលអ្នកដឹងប្រមាណក្នុងភោជន ការប្រកបរឿយៗនូវធម៌ ជាគ្រឿងភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនសតិប្បដ្ឋាន ៤ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនសម្មប្បធាន ៤ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនឥទ្ធិបាទ ៤ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនឥន្រ្ទិយ ៥ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនពលៈ ៥ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនពោជ្ឈង្គ ៧ ការប្រកបរឿយៗ ក្នុងកិរិយាចំរើនអដ្ឋង្គិកមគ្គដ៏ប្រសើរ។
ID: 637349112414315123
ទៅកាន់ទំព័រ៖