ព្រះត្រៃបិដក ភាគ ៦៤

[២០៥​] ​ពួក​ជន​អ្ន​កបា្រ​ថ្នា​ រមែង​មិន​លះបង់​នូវ​សេចក្តី​សោក​ សេចក្តី​ខ្សឹកខ្សួល​ និង​សេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ហួងហែង​ ព្រោះហេតុនោះ​ មុនិ​ទាំងឡាយ​ ជា​អ្នក​ឃើញ​សេចក្តី​ក្សេម​ បាន​ប្រព្រឹត្ត​លះបង់​សេចក្តី​ហួងហែង​ចេញ។

 [២០៦​] អធិប្បាយ​ពាក្យ​ថា​ ​ពួក​ជន​អ្ន​កបា្រ​ថ្នា​ រមែង​មិន​លះបង់​សេចក្តី​សោក​ សេចក្តី​ខ្សឹក​ខ្សួល​ និង​សេចក្តី​កំណាញ់​ ក្នុង​វត្ថុ​ដែល​ហួងហែង​ ត្រង់​ពាក្យ​ថា​ សេចក្តី​សោក គឺ​ការ​សោក​ ការ​សោក​ស្តាយ​ ភាព​នៃ​ចិត្ត​សោក​ស្តាយ​ សោក​ខាងក្នុង​ ស្តាយស្រណោះ​ខាងក្នុង​ ក្តៅ​ក្រហាយ​ខាងក្នុង​ ក្តៅរោលរាល​ខាងក្នុង​ ជ្រប់​ ស្រពោន​ចិត្ត​ ទោមនស្ស​ សរ​គឺ​សោក​របស់​សត្វ​ ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី​ សេចក្តី​វិនាស​ទិដ្ឋិ​ប៉ះពាល់​ក្តី​ ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ​ក្តី​ ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី។ ពាក្យ​ថា​ សេចក្តី​ខ្សឹក​ខ្សួល គឺ​ការ​យំ​ ការ​យំរៀបរាប់​ អាការ​យំ​ អាការ​យំរៀបរាប់​ ភាព​នៃ​ការ​យំ​ ភាព​នៃ​ការ​យំរៀបរាប់​ ការ​និយាយ​ ការ​ពោល​ឥតប្រយោជន៍​ ការ​ពោល​រវើរវាយ​ ការ​ពោល​រឿយ​ៗ អាការ​ជាទី​ពោល​រឿយ​ៗ ភាព​នៃ​ការ​ពោល​រឿយ​ៗ របស់​សត្វ​ដែល​ ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី។បេ។
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637349965910034495
ទៅកាន់ទំព័រ៖