ព្រះត្រៃបិដក ភាគ ៦៤
រមែងសោកស្តាយ ក៏មាន សោកស្តាយវត្ថុដែលកំពុងប្រែប្រួល ក៏មាន សោកស្តាយវត្ថុដែលប្រែប្រួលហើយ ក៏មាន។ អ្នកមានសេចក្តីរង្កៀសដោយការដណ្តើមយកវត្ថុដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលគេកំពុងដណ្តើមយក ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលគេដណ្តើមយកហើយក៏មាន អ្នកមានសេចក្តីរង្កៀសដោយការប្រែប្រួល នៃវត្ថុដែលហួងហែង ខ្សឹកខ្សួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលកំពុងប្រែប្រួល ក៏មាន ខ្សឹកខ្សួលនឹងវត្ថុដែលប្រែប្រួលហើយ ក៏មាន។ ពួកជនរមែងរក្សា គ្រប់គ្រង កួចកាន់ ហួងហែង កំណាញ់វត្ថុដែលហួងហែង។ ពួកជនរមែងសោកស្តាយវត្ថុដែលហួងហែង មិនលះបង់សេចក្តីសោក មិនលះបង់សេចក្តីខ្សឹកខ្សួល មិនលះបង់សេចក្តីកំណាញ់ មិនលះបង់ មិនលះចោល មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យដល់នូវការមិនកើតមានសេចក្តីបា្រថ្នា ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនអ្នកបា្រថ្នា រមែងមិនលះបង់នូវសេចក្តីសោក សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលហួងហែង។
[២០៧] អធិប្បាយពាក្យថា ព្រោះហេតុនោះ មុនិទាំងឡាយ ជាអ្នកឃើញសេចក្តីក្សេម បានប្រព្រឹត្ត លះបង់សេចក្តីហួងហែងចេញ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ
ID: 637349966650912361
ទៅកាន់ទំព័រ៖