ព្រះត្រៃបិដក ភាគ ៦៤
មុនិកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងវត្ថុដែលហួងហែងទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ។ ពាក្យថា មុនិទាំងឡាយ សេចក្តីថា ញាណ ហៅថា មោនៈ បានខាងបា្រជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ឃើញត្រូវ មុនិទាំងឡាយ ប្រកបដោយញាណនោះ ដល់ហើយនូវការដឹង។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ វចីមោនេយ្យៈ មនោមោនេយ្យៈ។បេ។ បុគ្គលណាកន្លងបង់បណ្តាញគឺគ្រឿងជាប់ចំពាក់ បុគ្គលនោះ ហៅថាមុនិ។ ពាក្យថា សេចក្តីហួងហែង បានដល់សេចក្តីហួងហែង ២ គឺសេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីហួងហែងគឺតណ្ហា។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ។ មុនិទាំងឡាយ លះបង់សេចក្តីហួងហែងគឺតណ្ហា រលាស់ចោលសេចក្តីហួងហែងគឺទិដ្ឋិ បានរង្គាត់ទៅ ត្រាច់ទៅ ដើរទៅ សម្រេច ប្រព្រឹត្ត រក្សា ចិញ្ចឹម ទំនុក បម្រុង។ ពាក្យថា អ្នកឃើញសេចក្តីក្សេម សេចក្តីថា អមតនិព្វាន លោកហៅថា សេចក្តីក្សេម បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់ ព្រះនិព្វាន។ ពាក្យថា អ្នកឃើញ សេចក្តីក្សេម បានសេចក្តីថា អ្នកឃើញសេចក្តីក្សេម អ្នកឃើញទីជ្រកកោន
ID: 637349966981580546
ទៅកាន់ទំព័រ៖