ព្រះត្រៃបិដក ភាគ ៦៤

អ្នក​ឃើញ​ទីពឹង​ពួន អ្នក​ឃើញ​ទីពឹង​ អ្នក​ឃើញ​ទី​មិន​មាន​ភ័យ​ អ្នក​ឃើញ​ទី​មិន​ច្យុត​ អ្នក​ឃើញ​អមតៈ​ អ្នក​ឃើញ​ព្រះនិព្វាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ព្រោះហេតុនោះ​ មុនិ​ទាំងឡាយ​ ជា​អ្នក​ឃើញ​សេចក្តី​ក្សេម​ បាន​ប្រព្រឹត្ត​លះបង់​សេចក្តី​ហួងហែង។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ពួក​ជន​អ្ន​កបា្រ​ថ្នា​ រមែង​មិន​លះបង់​នូវ​សេចក្តី​សោក​ សេចក្តី​ខ្សឹកខ្សួល​ និង​សេចក្តី​កំណាញ់​ ក្នុង​វត្តុ​ដែល​ហួងហែង​ ព្រោះហេតុនោះ​ មុនិ​ទាំងឡាយ​ ជា​អ្នក​ឃើញ​សេចក្តី​ក្សេម​ បាន​ប្រព្រឹត្ត​លះបង់​សេចក្តី​ហួងហែង​ចេញ។
[២០៨​] អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ពោល​អំពើនោះ​ថា​ជា​សាមគ្គី​របស់​ភិក្ខុ​អ្នក​ប្រព្រឹត្ត​រួញ​ថយ​ គប់​រក​អាសនៈ​ស្ងាត់​ ដែល​មិន​បង្ហាញ​ខ្លួន​ក្នុង​ទី​កើត។

 [២០៩​] ពាក្យ​ថា​ របស់​ភិក្ខុ​អ្នក​ប្រព្រឹត្ត​រួញ​ថយ​ អធិប្បាយ​ថា​ សេក្ខបុគ្គល​ ៧ លោក​ហៅថា អ្នក​ប្រព្រឹត្ត​រួញ​ថយ​ ឯព្រះអរហន្ត​ ជា​អ្នក​ប្រព្រឹត្ត​រួញ​ថយ​ហើយ។ សេក្ខបុគ្គល​ ៧ ​ពួក​ លោក​ហៅថា​ អ្នក​ប្រព្រឹត្ត​រួញ​ថយ​ ព្រោះ​ហេតុអ្វី។ សេក្ខបុគ្គល​ ៧ ​ពួក​នោះ​ ញុំាង​ចិត្ត​ឲ្យ​រួញ​ថយ​ ឲ្យ​ខ្មូរ​ ឲ្យ​វិល​វិញ​ អំពី​អា​រម្ម​ណ៍​នោះ​ៗ ខ្ទប់​ សង្កត់សង្កិន​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637349967419918975
ទៅកាន់ទំព័រ៖