ព្រះត្រៃបិដក ភាគ ៦៤

រារាំង​ រក្សា​ គ្រប់គ្រង​ ត្រាច់​ទៅ​ សម្រេច​ឥរិយាបថ​ សម្រាន្ត​ចិត្ត​ ប្រព្រឹត្តទៅ​ រក្សា​ ចិញ្ចឹម​ ទំនុក​បម្រុង។ សេក្ខបុគ្គល​ទាំងនោះ​ ញុំាង​ចិត្ត​ក្នុង​ចក្ខុទ្វារ​ឲ្យ​រួញ​ថយ​ ឲ្យ​ខ្មូរ​ ឲ្យ​វិល​វិញ​ ខ្ទប់​ សង្កត់សង្កិន​ រារាំង​ រក្សា​ គ្រប់គ្រង​ ត្រាច់​ទៅ​ សម្រេច​ឥរិយាបថ​ សម្រាន្ត​ចិត្ត ប្រព្រឹត្ត​ទៅ​ រក្សា​ ចិញ្ចឹម​ ទំនុកបម្រុង។ ញុំាង​ចិត្ត​ក្នុង​សោតទ្វារ​ ញុំាង​ចិត្ត​ក្នុង​ឃាន​ទ្វារ​ ញុំាង​ចិត្ត​ក្នុង​ជិវ្ហា​ទា្វរ​ ញុំាង​ចិត្ត​ក្នុង​កាយទ្វារ​ ញុំាង​ចិត្ត​ក្នុង​មនោទ្វារ​ ឲ្យ​រួញ​ថយ​ ឲ្យ​ខ្មូរ​ ឲ្យ​វិល​វិញ​ ខ្ទប់​ សង្កត់សង្កិន​ រារាំង​ រក្សា​ គ្រប់គ្រង​ ត្រាច់​ទៅ​ សម្រេច​ឥរិ​យា​បថ​ សម្រាន្ត​ចិត្ត ប្រព្រឹត្ត​ទៅ​ រក្សា​ ចិញ្ចឹម​ ទំនុកបម្រុង។ ស្លាបមាន់​ ឬទង​សរសៃ​ដែលគេ​ដាក់​ក្នុង​ភ្លើង​ រមែង​រួញ​ ខ្មូរ​ វិល​វិញ​ មិន​លា​ យ៉ាងណាមិញ​ សេក្ខបុគ្គល​ទាំងនោះ​ ញុំាង​ចិត្ត​ឲ្យ​រួញ​ថយ​ ឲ្យ​ខ្មូរ​ ឲ្យ​វិល​វិញ​ អំពី​អា​រម្ម​ណ៍​នោះ​ៗ ខ្ទប់​ សង្កត់សង្កិន​ រារាំង​ រក្សា​ គ្រប់គ្រង​ ត្រាច់​ទៅ​ សម្រេច​ឥរិយាបថ​ សម្រាន្ត​ចិត្ត​ ប្រព្រឹត្តទៅ​ រក្សា​ ចិញ្ចឹម​ ទំនុកបម្រុង​ ក៏​យ៉ាងនោះ​ដែរ​ ញុំាង​ចិត្ត​ក្នុង​ចក្ខុទ្វារ​ ញុំាង​ចិត្ត​ក្នុង​សោតទ្វារ​ ញុំាង​ចិត្ត​ក្នុង​ឃាន​ទ្វារ​ ញុំាង​ចិត្ត​ក្នុង​ជិវ្ហា​ទ្វារ​ ញុំាង​ចិត្ត​ក្នុង​កាយទ្វារ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637349967759181991
ទៅកាន់ទំព័រ៖