ព្រះត្រៃបិដក ភាគ ៦៤

ញុំាង​ចិត្ត​ក្នុង​មនោទ្វារ​ ឲ្យ​រួញ​ថយ​ ឲ្យ​ខ្មូរ​ ឲ្យ​វិល​វិញ​ ខ្ទប់​ សង្កត់​សង្កិន​ រារាំង​ រក្សា​ គ្រប់គ្រង​ ត្រាច់​ទៅ​ សម្រេច​ឥរិយាបថ​ សម្រាន្ត​ចិត្ត​ ប្រព្រឹត្ត​ រក្សា​ ចិញ្ចឹម​ ទំនុកបម្រុង។ ព្រោះហេតុនោះ​ សេក្ខបុគ្គល​ ៧ ​ពួក​ លោក​ហៅថា​ អ្នក​ប្រព្រឹត្ត​រួញ​ថយ។ ពាក្យ​ថា​ របស់​ភិក្ខុ​ គឺ​របស់​ភិក្ខុ​ជា​កល្យាណ​បុថុជ្ជន​ក្តី​ ភិក្ខុ​ជា​សេក្ខ​ក្តី​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) របស់​ភិក្ខុ​អ្នក​ប្រព្រឹត្ត​រួញ​ថយ។
 [២១០​] ពាក្យ​ថា​ គប់​រក​អាសនៈ​ស្ងាត់​ សេចក្តី​ថា​ ភិក្ខុ​អង្គុយ​ក្នុង​ទីណា​ ទីនោះ​ លោក​ហៅថា​អាសនៈ​ គឺ​គ្រែ​ តាំង​ ពូក​ កន្ទេល​ ចម្ម​ខ័ណ្ឌ​ កម្រាល​ស្មៅ​ កម្រាល​ស្លឹកឈើ​ កម្រាល​ចំបើង។ អាសនៈ​នោះ​ជាទី​ស្ងាត់​ ស្ងាត់ច្រៀប​ ស្ងាត់ឈឹង​ ចាក​ការ​ឃើញ​រូប​មិនជា​ទី​សប្បាយ​ ស្ងាត់​ ស្ងាត់ច្រៀប​ ស្ងាត់ឈឹង​ ចាក​ការ​ឮសំឡេង​មិនជា​ទី​សប្បាយ​ ស្ងាត់​ ស្ងាត់ច្រៀប​ ស្ងាត់ឈឹង​ ចាក​ការ​ធុំក្លិន​មិនជា​ទី​សប្បាយ​ ចាក​ការ​លិទ្ធ​ភ្ល​ក្ស​រស​មិនជា​ទី​សប្បាយ​ ចាក​ការ​ពាល់ត្រូវ​ផ្សព្វ​មិនជា​ទី​សប្បាយ​ ចាក​កាមគុណ​ទាំង​ ៥ មិនជា​ទី​សប្បាយ។ កាល​គប់​រក​ ភព​ប្រសព្វ​ សេពគប់​ អាស្រ័យ​ ចូលចិត្ត​ ផ្តេកផ្តិត​ ចំពោះ​អាសនៈ​នោះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) គប់​រក​អាសនៈ​ស្ងាត់។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637349968179236786
ទៅកាន់ទំព័រ៖