ព្រះត្រៃបិដក ភាគ ៦៤

 ​ពួក​សង្ខារ​ជាទីស្រឡាញ់ តើ​ដូចម្តេច។ រូប​ជាទី​ពេញចិត្ត​ សំឡេង​ជាទី​ពេញចិត្ត ក្លិន​ជាទី​ពេញចិត្ត រស​ជាទី​ពេញចិត្ត ផ្សព្វ​ជាទី​ពេញចិត្ត​ នេះ​ពួក​សង្ខារ​ជាទីស្រឡាញ់។ ពាក្យ​ថា ស្អប់ បាន​ដល់​សេចក្តី​ស្អប់ ២ គឺ​ពួក​សត្វ ១ សង្ខារ ១។
 ពួក​សត្វ​ជាទី​ស្អប់ តើ​ដូចម្តេច។ ពួក​ជន​ណា​ក្នុង​លោក​នេះ​ ជា​អ្នក​មិន​បា្រ​ថ្នា​សេចក្តី​ចំរើន មិន​បា្រ​ថ្នា​ប្រយោជន៍ មិន​បា្រ​ថ្នា​សប្បាយ​ មិន​បា្រ​ថ្នា​សេចក្តី​ក្សេម​ចាក​យោ​គៈ​ ជា​អ្ន​កបា្រ​ថ្នា ដើម្បីឲ្យ​វិនាស​ចាក​ជីវិត ដល់​មុនិ​នោះ នេះ​ពួក​សត្វ​ជាទី​ស្អប់។
 ពួក​សង្ខារ​ជាទី​ស្អប់ តើ​ដូចម្តេច។ រូប​មិនជា​ទី​ពេញចិត្ត​ សំឡេង​មិនជា​ទី​ពេញចិត្ត ក្លិន​មិនជា​ទី​ពេញចិត្ត​ រស​មិនជា​ទី​ពេញចិត្ត ផ្សព្វ​មិនជា​ទី​ពេញចិត្ត នេះ​ពួក​សង្ខារ​ជាទី​ស្អប់។
 ពាក្យ​ថា​ មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ ទាំង​មិន​ធ្វើ​សេចក្តី​ស្អប់​ បាន​សេចក្តី​ថា​ បុគ្គល​មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ ដោយអំណាច​រាគៈ​ថា​ សត្វ​នេះ​ជាទីស្រឡាញ់​របស់​អញ​ សង្ខារ​ទាំងនេះ​ ជាទី​ពេញចិត្ត​របស់​អញ​ បុគ្គល​មិន​ធ្វើ​ មិន​បង្កើត​ មិន​ឲ្យ​កើត​ មិន​ឲ្យ​កើត​ព្រម​ មិន​ឲ្យ​កើតឡើង​ មិន​ឲ្យ​កើត​ចំពោះ​នូវ​សេចក្តី​ស្អប់​ ដោយអំណាច​បដិឃៈ​ថា​ សត្វ​នេះ​ជា​ទី​ស្អប់​របស់​អញ​ សង្ខារ​ទាំងនេះ​ ជាទី​ស្អប់​របស់​អញ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ ទាំង​មិន​ធ្វើ​សេចក្តី​ស្អប់។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637349970381711701
ទៅកាន់ទំព័រ៖