ព្រះត្រៃបិដក ភាគ ៦៤

បុគ្គល​ណា​ កន្លង​បណ្តាញ​គឺ​គ្រឿង​ជាប់​ចំពាក់​ បុគ្គល​នោះ​ ឈ្មោះថា​ មុនិ។ ពាក្យ​ថា​ ជាប់​ បាន​ដល់​ការ​ជាប់​ ២ គឺ​ការ​ជាប់​គឺ​តណ្ហា​ ១ ការ​ជាប់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ការ​ជាប់​គឺ​តណ្ហា។បេ។ នេះ​ការ​ជាប់​គឺ​ទិដ្ឋិ។ មុនិ​ លះបង់​ការ​ជាប់​គឺ​តណ្ហា​ រលាស់ចោល​ការ​ជាប់​ គឺ​ទិដ្ឋិ​ មិន​ជាប់​ក្នុង​រូប​ដែល​ឃើញ​ មិន​ជាប់​ក្នុង​សំឡេង​ដែល​ឮ មិន​ជាប់​ក្នុង​ផស្សៈ​ ដែល​ប៉ះពាល់​ មិន​ជាប់​ មិន​ជ្រួតជ្រាប​ មិន​ប្រឡាក់​ គឺ​មិន​ជាប់​ មិន​ជ្រួតជ្រាប​ មិន​ប្រឡាក់​ ចេញទៅ​ រលាស់​ចេញ​ រួច​ស្រឡះ​ បា្រស​ចេញ​ហើយ​ក្នុង​អារម្មណ៍​ដែល​ដឹង​ ជា​អ្នកមាន​ចិ​ត្ត​បា្រស​ចាក​សេចក្តី​សល់​វល់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មុនិ​មិន​ជាប់​ក្នុង​អារម្មណ៍​ ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ យ៉ាងនោះ។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ដំណក់ទឹក​ មិន​ជាប់​នៅ​លើ​ស្លឹក​ឈូក​ យ៉ាងណា​ វារិ​ មិន​ជាប់​នៅ​លើ​ផ្កាឈូក​យ៉ាងណា​ មុនិ​ មិន​ជាប់​ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ឮ ឬប៉ះពាល់​ ក៏​យ៉ាងនោះ។
[២២០​] បុគ្គល​មា​នបា្រ​ជ្ញា​កំចាត់​ មិន​សំគាល់​នូវ​អារម្មណ៍​ដែល​ខ្លួន​ឃើញ ឮ ឬប៉ះ​ពាល់​ដោយ​វត្ថុ​នោះ​ មិន​បា្រ​ថ្នា​សេចក្តី​បរិ​សុ​ទ្ធិ​ដោយហេតុ​ដទៃ​ បុគ្គល​មាន​ប្រាជ្ញា​កំចាត់​នោះ​ រមែង​មិន​ត្រេកអរ​ មិន​ទ្រាន់។
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637349972079276938
ទៅកាន់ទំព័រ៖